សន្តិសុខសង្គម
សិស្សវិទ្យាល័យសន្ធរម៉ុក បង្ខំចិត្តដើរលើគន្លងយានជំនិះ ខណៈផ្លូវថ្មើរជើងជាប់របងសាលាក្លាយជាចំណតរថយន្ដ
សិស្សានុសិស្សនៃវិទ្យាល័យសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានបង្ខំចិត្តចុះដើរលើគន្លងផ្លូវសម្រាប់យានជំនិះដែលអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា ដោយសារផ្លូវថ្មើរជើងជាប់របងសាលាបានក្លាយជាចំណតរថយន្ដចតត្រៀបត្រាយ៉ាងអនាធិបតេយ្យ។ អាណាព្យាបាលសិស្សមួយចំនួនបានសំណូមពរដល់អាជ្ញាធរខណ្ឌជួយចុះពិនិត្យ និងចាត់វិធានការលើម្ចាស់រថយន្ដដែលយកមកចតគ្មានសណ្ដាប់ធ្នាប់បែបនេះ។

សិស្សវិទ្យាល័យសន្ធរម៉ុកម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់កម្ពុជាថ្មីថា ជារៀងរាល់ថ្ងៃនៅពេលចេញពីរៀនម្ដងៗសិស្សានុសិស្សទាំងអស់ត្រូវបង្ខំចិត្តដើរលើផ្លូវឡាន ម៉ូតូ ដែលអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា ដោយសារផ្លូវថ្មើរជើងជាប់របងសាលាមានរថយន្តចតជាច្រើន។

ដោយឡែកអាណាព្យាបាលសិស្សម្នាក់ឈ្មោះ ហេង បានលើកឡើងដែរថា ចំពោះការចតរថយន្តនេះគាត់សង្កេតឃើញជាប្រចាំ ពេលលោកមកទទួលកូនចេញពីសាលាម្ដងៗលោកឃើញសិស្សានុសិស្សមួយចំនួនតែងតែដើរលើផ្លូវសម្រាប់រថយន្ត និងម៉ូតូធ្វើដំណើរ។ លោកក៏បានសំណូមពរដល់អាជ្ញាធរគួរយកចិត្តទុកដាក់ពីបញ្ហានេះ ដើម្បីបង្ការគ្រោះថ្នាក់ណាមួយកើតលើសិស្សានុសិស្ស។ ម្យ៉ាងវិញទៀត ការចតរថយន្តបែបនេះធើ្វអោយខូចការ៉ូឡា បាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពផងដែរ។

គួរបញ្ជាក់ថា កាលពីកន្លងទៅ លោក សុឹប សុផង់ អភិបាលរងខណ្ឌទួលគោកក៏ធ្លាប់ប្រាប់ កម្ពុជាថ្មី ថា រដ្ឋបាលខណ្ឌទួលគោក តែងតែចុះរៀបចំសណ្ដាប់ធ្នាប់ នៅលើចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងជុំវិញសាលាវិទ្យាល័យសន្ធរម៉ុកជានិច្ច។ ប៉ុន្តែនៅពេលកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ប្រជាពលរដ្ឋក៏បានយករថយន្តចេញទៅ ខណៈកម្លាំងចេញផុតបានបន្តិច ក៏នាំគ្នាយកមកចតវិញដដែល៕
អត្ថបទ៖ ម៉េង



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


