KPT+
វត្ថុប្រើប្រាស់ ៣ យ៉ាងរបស់កុមារ ពុំគួរទទួលយកពីអ្នកដទៃដាច់ខាត
ការសន្សំគឺអាចយល់បាន ប៉ុន្តែមិនមែនគ្រប់របស់ប្រើប្រាស់ទាំងអស់មានតម្លៃទទួលយកនោះទេ។ ដូចដែលគ្រួសារណាដែលមានកូនតូចៗនឹងដឹងថា សម្លៀកបំពាក់ និងស្បែកជើងរបស់កុមារផ្លាស់ប្តូរលឿនជាងការអាប់ដេតទូរស័ព្ទរបស់ពួកគេ។ ជាឧទាហរណ៍ ខោដែលបានទិញកាលពីខែមុនបានក្លាយជាខោខ្លីក្នុងខែនេះ ដែលកុមារមិនអាចពាក់បាន។

ក្រឡេកទៅមើលគំនរខោអាវក្នុងទូ ត្រូវយកកន្លែងទុកដាក់របស់ផ្សេងៗ ទើបមានគ្រួសារជាច្រើនជ្រើសរើសយកវាទៅឲ្យសាច់ញាតិ អ្នកស្គាល់គ្នា អ្នកជិតខាង មិត្តរួមការងារ។ ប៉ុន្តែ នេះមិនត្រឹមតែជួយសន្សំលុយប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការប្រើសម្លៀកបំពាក់ឡើងវិញ ស្របពេលបង្ហាញពីអារម្មណ៍កក់ក្តៅរវាងមនុស្សជុំវិញខ្លួន។
ទោះជាយ៉ាងនេះក្តី ឪពុកម្តាយត្រូវយកចិត្តទុកដាក់ជាពិសេសថា សម្លៀកបំពាក់របស់កុមារអាចផ្តល់ ឬទទួលបាន ប៉ុន្តែវត្ថុទាំង៣ខាងក្រោមនេះ ទោះថ្មីយ៉ាងណាក៏មិនគួរបោះបង់ចោលដែរ ហើយប្រសិនបើនរណាម្នាក់ឲ្យអ្នកនោះ កុំស្ទាក់ស្ទើរក្នុងការបដិសេធ ចៀសវាងនាំមេរោគចម្លងដោយមិនខ្លួន។
១. ស្បែកជើង
ថ្វីដ្បិតតែស្បែកជើង និងសម្លៀកបំពាក់គឺជាសម្លៀកបំពាក់ខាងក្រៅក៏ដោយ លក្ខណៈសម្បត្តិរបស់ក្មេងៗគឺខុសគ្នាទាំងស្រុង។ សម្លៀកបំពាក់អាចទទួលយកបាន ប៉ុន្តែស្បែកជើងមិនគួរត្រូវបានទទួលយកទេ។
អ្នកស្លៀកសំលៀកបំពាក់កាន់តែយូរ ពួកវាកាន់តែធូររលុង ហើយប៉ះពាល់ដល់ការលូតលាស់រាងកាយរបស់កុមារកាន់តែតិច។ ប៉ុន្តែស្បែកជើងដែលបានប្រើគឺខុសគ្នា ជាធម្មតាវាសមនឹងទម្រង់ជើងរបស់អ្នកពាក់មុនប៉ុណ្ណោះ។ ប្រសិនបើកុមារពាក់ស្បែកជើងចាស់របស់អ្នកដទៃ វាអាចប៉ះពាល់ដល់ការវិវត្តនៃជើងរបស់ពួកគេ។
លើសពីនេះ បាតស្បែកជើង ឬផ្ទៃស្បែកជើងដែលពាក់មិនស្មើគ្នាអាចធ្វើឲ្យខូចឥរិយាបថដើររបស់កុមារ ហើយថែមទាំងបណ្តាលឲ្យរអិល និងដួលទៀតផង។ ដូច្នេះហើយ កុមារមិនគួរពាក់ស្បែកជើងចាស់របស់អ្នកដទៃឡើយ ទោះថ្មីយ៉ាងណាក៏ដោយ ក៏មិនគួរទទួលយកដែរ។ ការសន្សំបែបនេះនឹងអាក្រក់សម្រាប់អ្នកទៅវិញទេ។
២. ខោអាវទ្រនាប់ ខោអាវខាងក្នុង
ខោអាវទ្រនាប់ និងស្រោមជើង គឺជារបស់ដែលប៉ះផ្ទាល់ជាមួយរាងកាយរបស់កុមារ មិនដូចសម្លៀកបំពាក់ធម្មតាដែលអាចបោកគក់ និងប្រើឡើងវិញបាន។ ធាតុទាំងនេះមានលក្ខណៈផ្ទាល់ខ្លួនខ្ពស់។ បើបានប្រើសូម្បីតែម្តងក៏មិនគួរពាក់ដោយកុមារទៀតដែរ។
គ្មាននរណាដឹងថាវត្ថុនោះត្រូវបានរក្សាទុកយូរប៉ុណ្ណាទេ ឬថាតើបរិយាកាសស្តុកទុកស្អាតឬអត់។ បើមិនបានយកដៃប្រយ័ត្នប្រយែងទេ កុមារដែលពាក់វាងាយនឹងរលាក និងប៉ះពាល់ដល់សុខភាព។
មានករណីកុមារស្លៀកខោទ្រនាប់ចាស់របស់អ្នកដទៃបន្ទាប់មកមានកន្ទួលក្រហម និងរមាស់។ នៅពេលទៅជួបគ្រូពេទ្យ គាត់បាននិយាយថា មូលហេតុគឺអាឡ័កស៊ីលើស្បែក ប្រហែលជាទាក់ទងនឹងខោក្នុងដែលមិនមានអនាម័យ ទោះបីជាបានបោកគក់ច្រើនដងក៏ដោយ។ ដូច្នេះហើយ ខោអាវទ្រនាប់គួរទិញថ្មីទាំងស្រុង មិនត្រូវប្រើឡើយ ដើម្បីចៀសវាងការសន្សំតិចតួច ប៉ុន្តែមានគ្រោះថ្នាក់ខ្លាំងដល់កុមារ។
៣. ឧបករណ៍ប្រើប្រាស់ផ្ទាល់មាត់
មានមនុស្សដែលសុខចិត្តទទួលយកដបទារកដែលបានប្រើរួច ក្បាលជញ្ចក់ទារក និងស្លាបព្រាពីអ្នកស្គាល់គ្នា។ ដោយសារតែខ្វះបទពិសោធន៍ ពួកគេគិតថា របស់ទាំងនេះប្រើបានតែពីរបីដងប៉ុណ្ណោះ ត្រូវបានរក្សាហើយ ដូច្នេះមានសុវត្ថិភាព។
ប៉ុន្តែតាមការពិត របស់របរដែលប៉ះផ្ទាល់នឹងមាត់ ទោះបីជាវាមើលទៅស្អាតក៏ដោយ នៅតែបង្កគ្រោះថ្នាក់។ របស់របរទាំងនេះ ថ្វីដ្បិតតែវាមើលទៅថ្មី ប៉ុន្តែនៅតែមានស្នាមឆ្កូតតូចៗ ដែលជាកន្លែងដែលបាក់តេរីដូចជា Helicobacter pylori អាចលាក់ខ្លួនបានយ៉ាងងាយ ដែលអាចបង្កគ្រោះថ្នាក់ដល់ពោះវៀនរបស់កុមារ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់ប្រើរបស់ចាស់សម្រាប់កុមារអ្នកត្រូវយកចិត្តទុកដាក់៖
– លាងសម្អាតខោអាវដែលបានប្រើរួចឲ្យបានស្អាត ជាពិសេសកន្លែងពិបាកបោកគក់ បន្ទាប់មកសម្លាប់មេរោគ ដើម្បីចៀសវាងបាក់តេរី។
– ស័ក្តិសមសម្រាប់កុមារ៖ ធានាបាននូវទំហំសមស្រប រចនាប័ទ្ម សម្ភារៈ មិនបង្កឲ្យរលាកស្បែក។
– ការចាត់ថ្នាក់ច្បាស់លាស់៖ សម្លៀកបំពាក់ក្មេងប្រុស និងក្មេងស្រីគួរតែដាច់ដោយឡែកពីគ្នា ដើម្បីផ្គូផ្គងការយល់ឃើញភេទរបស់កុមារ។
សម្រាប់ការសន្សំគឺអាចយល់បាន ប៉ុន្តែមិនមែនគ្រប់របស់ប្រើប្រាស់ទាំងអស់មានតម្លៃទទួលយកនោះទេ។ កុំទុកឲ្យការសន្សំតូចធ្វើឲ្យកូនអ្នកទទួលរងការខាតបង់ធំ។ សូមប្រុងប្រយ័ត្ន ដើម្បីការពារសុខភាព និងការអភិវឌ្ឍន៍របស់កូនអ្នក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


