ព័ត៌មានជាតិ
ចំពោះចំណាត់ការឆ្លើយតបរបស់ រាជរដ្ឋាភិបាលកម្ពុជា លើការគំរាមផ្សេងៗ របស់ថៃ ពលរដ្ឋគាំទ្រពេញទំហឹង
ប្រជាពលរដ្ឋនៅទូទាំងប្រទេស គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការឆ្លើយតបដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា លើការគំរាមផ្សេងៗ របស់ថៃ។

ថ្មីៗ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញគោលជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការឆ្លើយតបទៅកាន់ភាគីថៃ ដោយរាជរដ្ឋាភិបាលមិនបន្តការទិញបណ្ដាញអគ្គិសនី , បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ និង អ៊ីនធឺណិតថៃ , បញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃលើកញ្ចក់ទូរទស្សន៍ , រួមជាមួយការមិនបន្តនាំចូលទំនិញថៃមកកាន់កម្ពុជាផងដែរ ក្រោយថៃបានយកចំណុចផ្សេងៗ ជាច្រើន មកគំរាមកម្ពុជា បន្ទាប់ពីកើតមានបញ្ហាជម្លោះព្រំដែនរួចមក។
ប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រ និងលើកឡើងថា កម្ពុជា ជាប្រទេសដែលបានតស៊ូក្រោកចេញពីសង្គ្រាម និងបានខិតខំកសាងខ្លួនរហូតក្លាយជាប្រទេសមានការអភិវឌ្ឍខ្លាំងក្លាផងដែរ។ ដូច្នេះហើយ ប្រទេសកម្ពុជា មិនត្រូវការជាតិសាសន៍ ឬប្រទេសទាំងឡាយណា ដែលយកចំណុចផ្សេងៗ មកគំរាមកម្ពុជានោះឡើយ ពិសេសប្រទេសថៃ។

ប្រជាពលរដ្ឋ លើកឡើងទៀតថា បច្ចុប្បន្ន កម្ពុជា មិនបានពឹងផ្អែកលើប្រទេសជិតខាងទាំងស្រុងនោះទេ គឺអាចបង្កើន ផ្គត់ផ្គង់ សម្រាប់ប្រទេសខ្លួនឯង ដោយឯកឯងបាន ទាំងវិស័យកសិកម្ម ផលិតផល ទំនិញប្រើប្រាស់ផ្សេងៗ។ បន្ថែមទៀតនោះ កម្ពុជា មានភាពចាស់ទុំ មិនបំពានអ្នកណាឡើយ តែបើគេបំពានឈ្លានពាន យើងការពារបូរណភាពទឹកដីរបស់ខ្លួន។

សូមបញ្ជាក់ថា ចំណាត់ការដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំកម្ពុជា ធ្វើឡើងក្រោយប្រទេសថៃ បានបន្តរុករានមកកម្ពុជា ដោយរកចំណុចផ្សេងៗ ជាច្រើន និងជាបន្តបន្ទាប់ តាំងពីការកើតមានបញ្ហាជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនប្រទេសទាំង ២ កាលពីចុងខែឧសភា រួចមក។ ក្នុងនោះ ភាគីថៃ មិនបានងាកមករកដំណោះស្រាយ ឬចរចាដោយសន្តិវិធីជាមួយកម្ពុជានោះឡើយ ផ្ទុយទៅវិញ ថៃបានបន្តពង្រីកបញ្ហាឱ្យកាន់តែធំឡើងៗ ដែលជាផ្នែក នៃការធ្វើឱ្យកិច្ចសហការទំនាក់ទំនងរវាងប្រទេសទាំង ២ កាន់តែតានតឹង៕
អត្ថបទ ៖ សុភា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


