ព័ត៌មានអន្ដរជាតិ
រថក្រោះអ៊ីស្រាអែល បាញ់សម្លាប់មនុស្សជិត៦០នាក់ ដែលកំពុងរង់ចាំបើកជំនួយនៅហ្គាហ្សា
ការបាញ់ផ្លោងដ៏សាហាវដោយរថក្រោះអ៊ីស្រាអែល បានកំណត់គោលដៅលើប្រជាជនប៉ាឡេស្ទីននៅទីក្រុង Khan Younis នៃតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារទី១៧ខែមិថុនា ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៩នាក់ និង ២២១នាក់ផ្សេងទៀតរងរបួស ខណៈដែលពួកគេប្រមូលផ្តុំគ្នារង់ចាំទទួលជំនួយស្បៀងអាហារ។ នេះបើយោងតាមក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា និងក្រុមគ្រូពេទ្យក្នុងតំបន់។

សាក្សីដែលបានឃើញផ្ទាល់ភ្នែក បានរៀបរាប់ពីរបៀបដែលរថក្រោះបានបាញ់ផ្លោងជាច្រើនគ្រាប់ចូលទៅក្នុងហ្វូងមនុស្ស។ Alaa អ្នករស់រានមានជីវិតម្នាក់ពីការបាញ់ប្រហារ បាននិយាយនៅឯមន្ទីរពេទ្យ Nasser ថា «ភ្លាមៗនោះ… គ្រាប់ផ្លោងចាប់ផ្តើមធ្លាក់ចុះ នោះជាគ្រាប់រថក្រោះ… មនុស្សកំពុងស្លាប់ ខ្លួនរបស់ពួកគេត្រូវបានហែកចេញពីគ្នា គឺគ្រាន់តែចាំយកអាហារសម្រាប់កូនរបស់ពួកគេប៉ុណ្ណោះ»។
បុគ្គលិកមន្ទីរពេទ្យ Nasser បានឲ្យដឹងថា យ៉ាងហោចណាស់អ្នករបួស ២០នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
យោធាអ៊ីស្រាអែល បានបញ្ជាក់ថា ពួកគេពិតជាប្រើប្រាស់រថក្រោះដើម្បីបាញ់ប្រហារមែន ដោយព្យាយាមកាត់បន្ថយផងដែរនូវគ្រោះថ្នាក់ដល់ជនស៊ីវិល ខណៈពេលដែលអះអាងសិទ្ធិរបស់កងទ័ពក្នុងការការពារខ្លួននៅពេលដែលស្ថិតនៅក្រោមការគំរាមកំហែង។
នៅថ្ងៃដដែលនោះក្នុងតំបន់ហ្គាហ្សា មនុស្សយ៉ាងហោចណាស់ ១៤នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថាបានស្លាប់ ដោយការបាញ់កាំភ្លើងនិងការវាយប្រហារតាមអាកាសដាច់ដោយឡែកមួយរបស់អ៊ីស្រាអែល ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ប្រហែល ៧៣នាក់ក្នុងមួយថ្ងៃ។
នេះគឺជាការសម្លាប់ដ៏អាក្រក់បំផុត គិតចាប់តាំងពីការបើកការផ្ដល់ជំនួយឡើងវិញនៅក្នុងខែឧសភា។ អាជ្ញាធរហ្គាហ្សា បាននិយាយថា មនុស្សសរុបចំនួន ៣៩៧នាក់បានស្លាប់ ហើយជាង ៣ ០០០នាក់បានរងរបួស ខណៈពេលដែលព្យាយាមទទួលបានជំនួយស្បៀងអាហារ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


