ជីវិតកម្សាន្ដ
ទស្សនិកជនចំហមាត់ភ្ញាក់ផ្អើល ក្រោយឃើញសម្រស់ឪពុក Fan Bingbing ក្នុងវ័យ ៧៣ ឆ្នាំ
នៅថ្ងៃខួបកំណើតគម្រប់ ៧៣ ឆ្នាំរបស់ឪពុក កំពូលតារាចិន Fan Bingbing បានបង្ហោះរូបថតគ្រួសារមួយ ដែលធ្វើឲ្យកក្រើកអ៊ីនធឺណិតចាប់អារម្មណ៍ ទៅលើឪពុករបស់នាងគឺលោក Fan Tao ដែលមានមុខក្មេងជាងវ័យសឹងមិនគួរឲ្យជឿទាល់តែសោះ។

ទោះបីជាមានអាយុ ៧៣ ឆ្នាំក៏ដោយ ប៉ុន្តែលោក Fan Tao មើលទៅក្មេងជាងវ័យជាច្រើនទសវត្សរ៍ ជាមួយនឹងស្បែករលោង និងមានក្លិនក្រអូបប្រហើរដូចបុរសវ័យក្មេង ដែលនោះបានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតជាច្រើនសឹងមិនជឿនឹងភ្នែករបស់ពួកគេ។
អ្វីដែលកានតែចាបអារម្មណ៍បន្ថែមទៀតនោះ អ្នកដែលឈរក្បែរនោះគឺជាម្តាយរបស់ Fan Bingbing គឺលោកស្រី Zhang Chuanmei ដែលមានអាយុ ៦៩ ឆ្នាំ ក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់គាត់មិនខុសពីស្វាមីដែរ។
ជាងនេះទៅទៀត អ្នកគាំទ្រជាច្រើនបន្ទាប់ពីបានឃើញសម្រស់របសឪពុកម្ដាយតារាសម្ដែងជួរមុខប្រចាំ្រទេសចិន ម្នាក់ៗបានចូលទៅបញ្ចេញមតិលើកសរសើរយ៉ាងព្រោងព្រាតក្នុងន័យខុសៗគ្នា។ អ្នកខ្លះថា ឪពុករបស់ Fan Bingbing មើលទៅមិនសមនឹងវ័យ៧៣ឆ្នាំឡើយ មិនថាទម្រង់មុខ និងរូបរាងនោះទេ។
មិនតែប៉ុណ្ណោះ អ្នកផ្សេងទៀតបានលើកឡើងថា ទាំង Fan Bingbing និង Fan Chengcheng ដែលជាប្អូនប្រុស ច្បាស់ណាស់បានទទួលមរតកហ្សែនពីឪពុកម្ដាយពួកគេ។ ដូច្នេះហើយទើបធ្វើឲ្យអ្នកទាំងពីរមានសម្រស់ស្អាត នឹងទទួលបានភាពល្បីល្បាញក្នុងនាមជាតារាសម្ដែង។

យោងតាមប្រភពសារព័ត៌មាន ការកើនឡើងនៃភាពជាតារារបស់ Fan Bingbing ត្រូវបានគាំទ្រយ៉ាងខ្លាំងពីឪពុកម្តាយរបស់នាង។ លោក Fan Tao ដែលធ្លាប់ជាតារាចម្រៀងក្នុងក្រុមសិល្បៈសម្តែងកងទ័ពជើងទឹក បាននាំយកនូវវិន័យ និងការប្តេជ្ញាចិត្តនៃជីវិតយោធា ជាមួយនឹងចរិតលក្ខណៈដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើកូនស្រីរបស់គាត់។ សូម្បីតែបន្ទាប់ពីចូលនិវត្តន៍ គាត់នៅតែសកម្មក្នុងកម្មវិធីវប្បធម៌ក្នុងស្រុក។
ទន្ទឹមនឹងនោះម្តាយរបស់នាងដែលជាអតីតអ្នករាំ បានឆ្លងកាត់ទេពកោសល្យសិល្បៈនិងភាពស្រស់ស្អាតតាំងពីវ័យក្មេង។ នៅពេលដែល Fan Bingbing ចូលពិភពកម្សាន្ត ឪពុកម្តាយទាំងពីរបានផ្លាស់ទៅទីក្រុងប៉េកាំង ដើម្បីគាំទ្រអាជីពរបស់កូន។ ជារឿយៗ តួឯកស្រីក្នុងរឿង «មហិច្ឆតាអ៊ូមុីនាង» តែងតែសរសើរពីភាពជោគជ័យផ្ទាល់ខ្លួន ទៅលើប្រវត្តិសិល្បៈ និងការគាំទ្ររបស់គ្រួសារនាងមករហូត៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ ទស្សនាវដ្ដី Forbes រំលេចសមិទ្ធិផលរបស់ V ក្រុម BTS ចំនួន ២០ ពេលបំពេញកាព្វកិច្ចយោធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


