Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត÷ ព្រំដែនកោះកុងជាមួយថៃគ្មានភាពតានតឹងគួរឱ្យបារម្ភឡើយ, រដ្ឋបាលខេត្តបានរៀបចំទីតាំងជម្លៀសពលរដ្ឋរួចរាល់

បានផុស

នៅ

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង អះអាងថា ស្ថានការណ៍តាមបណ្ដោយបន្ទាត់ព្រំដែនខេត្តកោះកុងជាមួយប្រទេសថៃគ្មានភាពតានតឹងឬប្រឈមមុខគ្នាដោយកម្លាំងប្រដាប់អាវុធឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អភិបាលខេត្តកោះកុង ឆ្លើយនឹងសំណួរដែល”កម្ពុជាថ្មី” សួរថា តើព្រំដែនខេត្តកោះកុង ជាមួយថៃមានភាពតានតឹងដែរឬទេ? ដូច្នេះ÷”ចំពោះខេត្តកោះកុងពុំមានអ្វីគួរឲ្យកត់សម្គាល់ទេគ្រាន់តែបន្ថយម៉ោងក្នុងការបើកព្រំដែនតែប៉ុណ្ណោះ។”។

លោកស្រីអភិបាលខេត្តក៏បានឲ្យដឹងដែរថាខេត្តកោះកុងបានត្រៀមទីតាំងចំនួន៧កន្លែង សម្រាប់ជម្លៀសពលរដ្ឋដែលរស់នៅក្បែរបន្ទាត់ព្រំដែន ដែលប្រឈមនឹងគ្រោះថ្នាក់ក្នុងករណីកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរឈានដល់ការផ្ទុះអាវុធ។

លោកស្រីអភិបាលខេត្ត អះអាងថានៅតាមទីតាំងជម្រករដ្ឋបាលបានរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្ន មធ្យោបាយដឹកជញ្ជូន ជំនួយសង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ អគ្គិសនី និងទឹកស្អាត។

លោកស្រី មិថុនា ភូថង ក៏បានឲ្យដឹងទៀតថា ខេត្តកោះកុងក៏បានអនុវត្តវិធានការបិទការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃដូចទៅនឹងខេត្តជាប់ព្រំដែនដទៃទៀតដូចគ្នា។

សូមរម្លឹកជាថ្មីថា ស្ថានការណ៍ព្រំដែនកម្ពុជា បានឡើងកម្ដៅជាលំដាប់ បន្ទាប់ពីកងទ័ពថៃ បានបើកការឈ្លានពាន និងលបលួចវាយប្រហារមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា តាំងពីយូរលង់ណាស់មកហើយ នៅក្នុងភូមិសាស្ត្រភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឱ្យវីរៈយុទ្ធជន សួន រ៉ោន បាត់បង់ជីវិតទាំងព្រឹកព្រលឹម។

ឆ្លើយតបទៅនឹងហេតុការណ៍ផ្ទុះអាវុធបង្កឡើងដោយភាគីថៃ,សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅជប៉ុន បានបញ្ជាឱ្យចល័តទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន គឺដើម្បីការពារបូរណភាពទឹកដី។

ជាមួយគ្នារដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃក៏បានណែនាំទៅកាន់អភិបាលខេត្តដែលជាប់បណ្ដោយព្រំដែនកម្ពុជាថៃត្រូវត្រៀមជម្លៀសពលរដ្ឋមកកាន់ទីតាំងដែលមានសុវត្ថិភាព។

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្យាយាមអំពាវនាវ និងហាមឃាត់ពលរដ្ឋកម្ពុជា កុំឱ្យបញ្ឆេះស្ថានការណ៍ព្រំដែនឱ្យរាលដាលដល់កិច្ចសហប្រតិបត្តិការផ្សេងៗទៀតរាប់ទាំងពាណិជ្ជកម្មជាដើម។

ប៉ុន្តៃកងទ័ពថៃ បានបិទទ្វារព្រំដែនដោយចិត្តឯង មិនជូនដំណឹងមកកម្ពុជាជាមុនឡើយ ចំំណែកមន្ត្រីជាន់ខ្ពស់ថៃ បានគំរាមកាត់ផ្ដាច់អគ្គិសនី និងអ៊ិនធឺណិត ឈប់ផ្គត់ផ្គង់ឱ្យកម្ពុជាប្រើប្រាស់។

ជាការឆ្លើយតប កម្ពុជា បានពន្យាម៉ោងបើកទ្វារព្រំដែន និងកាត់ផ្ដាច់ឈប់ប្រើប្រាស់អ៊ិនធឺណិត និងអគ្គិសនីពីប្រទេសថៃ។

វិធានការឆ្លើយតបរបស់កម្ពុជា ត្រូវបាននាយករដ្ឋមន្ត្រីថៃ ថាកម្ពុជា យល់ច្រឡំចំពោះព័ត៌មាននេះ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីវិមានព្រឹទ្ធសភាថា កម្ពុជាមិនបានយល់ច្រឡំលើរឿងនេះឡើយ។

កម្ពុជា បានឈានដល់ដំណាក់កាលបិទការចូលបន្លែ ផ្លែឈើ ពីប្រទេសថៃតាមព្រំដែន។ក្រោយស្ថានការណ៍ដើរដល់ចំណុចនេះ ភាគីថៃ បានហៅចរចាបើកព្រំដែនឡើងវិញ ប៉ុន្តែជំហររបស់កម្ពុជា គឺកងទ័ពថៃជាអ្នកបិទទ្វារព្រំដែនមុន ដូច្នេះថៃត្រូវតែបើកមុនដូចគ្នា កម្ពុជាមិនចូលទៅចរចាជាមួយថៃឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី​៨រូប​ដាក់​ពាក្យ​លា​ឈប់​ពីរដ្ឋាភិបាល​​ចម្រុះ​ ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​​

សន្តិសុខសង្គម៣ ម៉ោង មុន

ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុល​សងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឆ្ងល់​អត់ ហេតុអ្វី​​មីស៊ីលភាគច្រើនត្រូវ​បាន​បាញ់នៅពេលយប់ជាជាងពេល​ថ្ងៃ ក្នុងអំឡុងពេលសង្គ្រាម?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែង​ពីអំណាច រហូត​ពេលនេះ ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ក្រោយ​ធ្លាយសារសំឡេង​ ផែថងថាន ប្រឈម​រឿង​​សំខាន់៣ លំបាករើ​ខ្លួនរួច​​​​​

Sokha Hotels

ព័ត៌មានពេញនិយម