ព័ត៌មានអន្ដរជាតិ
ក្រោយអាមេរិក វាយប្រហារអ៊ីរ៉ង់ តើចិន និងរុស្ស៊ី ចូលជួយអ៊ីរ៉ង់ដែរឬទេ?
សហរដ្ឋអាមេរិកក្រោមបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបើកការវាយវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣កន្លែង កាលពីថ្ងៃសៅរ៍ទី២១ខែមិថុនាឆ្នាំ២០២៥ បង្កការភ្ញាក់ផ្អើលជុំវិញពិភពលោក។ ក្រោយការវាយប្រហារនេះ លោក ត្រាំ បានបញ្ជាឱ្យកងទ័ពរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ត្រូវត្រៀមខ្លួនទប់ទល់នឹងការសងសឹករបស់អ៊ីរ៉ង់ ខណៈអ៊ីស្រាអែលឯណោះ ក៏កំពុងប្រុងជើងការខ្ពស់ដែរ។

ក្រោយវាយប្រហារនេះ តើចិន និងរុស្ស៊ី ដែលជាមហាអំណាចសព្វាវុធ ត្រូវបានគេស្គាល់ថាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ហ៊ានចូលជួយអ៊ឺរ៉ង់ ដែលឬទេ?
ជុំវិញបញ្ហាពិភពលោកកំពុងផុយស្រួយនេះ លោកបណ្ឌិត ជ័យ តិច អ្នកតាមដានភូមិសាស្ត្រនយោបាយក្នុងតំបន់ និងពិភពលោក បានវិភាគថា មហាអំណាចចិន និងរុស្ស៊ី នឹងមិនហ៊ានប្រឈមដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ជាដាច់ខាត។ លោកថា៖« ពីព្រោះបើរុស្ស៊ីចូលនឹងរងរបួស ហើយបើចិនចូលក៏នឹងរងរបួស ដូច្នេះភាគីទាំងពីនៅប្រចាំគ្នា មិនអាចចូលជួយអ៊ីរ៉ង់ដោយផ្ទាល់ទេ»។

លោកបញ្ជាក់ថា ពាក្យថាសហរដ្ឋអាមេរិក មិនមែនលំៗទេ គឺមហាអំណាចផុតលេខ បើទៅមើលអាវុធយុទ្ធភណ្ឌ ថវិកាដែលចំណាយទៅលើយោធា ការពារជាតិ គឺប្រទេសចំនួន ១៥ បានបូកទៅស្មើនឹងថវិកាការពារជាតិរបស់សហរដ្ឋអាមេរិកមួយ។ លើសពីនេះ សហរដ្ឋអាមេរិក មានមូលដ្ឋានទ័ពនៅក្រៅប្រទេសរហូតដល់ទៅ ៨០០ ទីតាំងនៅជុំវិញពិភពលោក ដូច្នេះបងប្អូនអាចស្តីឱ្យអាមេរិកបាន ប៉ុន្តែបើថាវាយអាមេរិកឱ្យចុះខ្សោយមិនមែនជារឿងងាយនោះទេ។
អ្នកវិភាគនយោបាយ យល់ថា៖« ដូច្នេះមហាអំណាចចិន និងរុស្ស៊ី ដឹងច្បាស់ណាស់ពីសមត្ថភាព និងលទ្ធភាពរបស់សហរដ្ឋអាមេរិក គឺគេនឹងមិនហ៊ានប្រឈមដោយផ្ទាល់ទេ»។ ប៉ុន្តែដោយសារគោលនយោបាយរបស់ប្រទេសទាំងនេះ ចិន និងរុស្ស៊ី បានត្រឹមតែលួចលាក់ជួយនូវបច្ចេកទេសយោធា បច្ចេកទេសផលិតមីស៊ីល សម្ភារៈ អាចជួយទាក់ទងទៅនឹងសេដ្ឋកិច្ច ក៏ដូចជាជួយបញ្ហាការទូត និងជួយបោះឆ្នោតនៅក្នុង ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ លោកថា៖«តែបើឱ្យ ចិន ឬរុស្ស៊ី វាយដោយកម្លាំងយោធាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ខ្ញុំមើលមិនឃើញថាមហាអំណាចទាំងពីរនេះ ចូលដោយផ្ទាល់នោះទេ»។

ក្រោយពីសហរដ្ឋអាមេរិកបើកការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរទាំង៣នេះហើយ អ៊ីរ៉ង់មិនបានចុះចាញ់នោះទេ គឺអ៊ីរ៉ង់ នៅតែបើកបន្តការវាយទៅលើអ៊ីស្រាអែលថែមទៀត។ លោកយល់ថា៖« អ៊ីរ៉ង់នៅបន្តការបើកវាយប្រហារ ក៏ដូចជាពិចារណាវាយប្រហារទៅលើផលប្រយោជន៍សហរដ្ឋអាមេរិក តែបើអ៊ីរ៉ង់នៅបន្តការបើកការវាយប្រហារ ឈានទៅដល់ប៉ះពាល់ផលប្រយោជន៍អាមេរិក ឬមូលដ្ឋានអាមេរិក ខ្ញុំជឿថាអាមេរិកនឹងមិនទុកអ៊ីរ៉ង់ទេ»។
បើតាមអ្នកវិភាគនយោបាយរូបនេះ វិធានការបន្ទាប់ទៀតនោះ គឺអាមេរិកនឹងប្រើកម្លាំងចុះវាយប្រហារតែម្តង ក្នុងករណី
អ៊ីរ៉ង់វាយបក។ យ៉ាងណាមិញលោកថា៖« បើអាមេរិកវាយអ៊ីរ៉ង់ តាមរយៈទម្លាក់គ្រាប់បែក ប្រព័ន្ធមីស៊ីល និងតាមរយៈដែនអាកាស ខ្ញុំគិតថាមិនអាចផ្តួលរបបអ៊ីរ៉ង់បានទេ លុះត្រាតែអាមេរិក រួមជាមួយអ៊ីស្រាអែល វាយចូលដោយផ្ទាល់តាមគោកទើបអាចទៅរួច»។ មានន័យថា អាមេរិកបញ្ជូនរថក្រោះ និងកងទ័ពចូលទៅកាន់ទឹកដីអ៊ីរ៉ង់ ដើម្បីវាយផ្តួលរំលំរបបនេះតែម្តង ដែលជាយុទ្ធសាស្រ្តមួយទើបអាចផ្តួលរបបអ៊ីរ៉ង់បាន។
គួរជម្រាបថា ក្រោយពីការវាយប្រហាររបស់មហាអំណាចអាមេរិកទៅលើអ៊ីរ៉ង់ អង្គការសហប្រជាជាតិ និងសម្ព័ន្ធមិត្តមួយចំនួន ចេញនូវសារថ្កោលទោស ចំពោះអាមេរិក ដោយចាត់ទុកថាជាទង្វើ ខុសច្បាប់អន្តរជាតិ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


