កីឡា
ខ្សែបម្រើកណ្តាល របស់ក្លិបព្រះខ័នរាជស្វាយរៀង មាន អូកាវ៉ា, ស៊ីនទិ និង Fujii ពេញល្អ
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ទើបតែបានប្រកាសជាផ្លូវការអំពីការនាំចូលកីឡាករ យូឌៃ អូកាវ៉ា ដែលបានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងមែនទែនដែលយកបានកីឡាករសញ្ជាតិកម្ពុជាខ្សែបម្រើកណ្តាលដ៏ឆ្នើម។

យូឌៃ អូកាវ៉ា ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ និងកោតសរសើរខ្លាំងពីការបំពេញតួនាទីយ៉ាងល្អនៅកណ្តាលតំណែកបម្រើកណ្តាលដែលបានក្លាយជាកីឡាករនាំលេងក្នុងការគ្រប់គ្រងសាច់បាល់ទាំងជួយដល់តំបន់ការពារ និងបញ្ជូនបាល់ទៅតំបន់ប្រយុទ្ធនៅក្លិបភ្នំពេញក្រោន នាប៉ុន្មានឆ្នាំចុងក្រោយ។
ពេលនេះ រូបគេបានចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង ដែលមានធនធានល្អទាំងកីឡាករ និងហេដ្ឋារចនាសម្ព័ន្ធ ហើយមានភារកិច្ចលេងនៅពានរង្វាន់អន្តរជាតិ២ផ្សេងគ្នា។ ក្រឡេកមើលខ្សែបម្រើកណ្តាលដែលក្លិបព្រះខ័នរាជស្វាយរៀងមានស្រាប់ បូកនឹងកីឡាករ យូឌៃ អូកាវ៉ា គឺពេញល្អ។
កីឡាករជប៉ុន Ryo Fujii បានចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០២៣ ហើយរូបគេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើកណ្តាល និងយុវជនកម្ពុជាដ៏មានទេពកោសល្យ គឺ ជូ ស៊ីនទិ។ ឥឡូវនេះ ពួកគេមាន យូឌៃ អូកាវ៉ា ទៀត។

នៅតំបន់បម្រើប្រយុទ្ធ ព្រះខ័នរាជស្វាយរៀង មានកីឡាករ គឹម សុខយុទ្ធ និង មិន រតនៈ ដូច្នេះទម្រង់លេងពីខ្សែបម្រើការពារទៅបម្រើប្រយុទ្ធគឺ កាន់តែល្អប្រសើរ ហើយនៅរង់ចាំខ្សែប្រយុទ្ធជួរមុខថ្មីដែលអាចជាកីឡាករខ្មែរ ឬកីឡាករបរទេស នោះព្រះខ័នរាជស្វាយរៀងកាន់តែកម្រិតខ្ពស់។
រហូតដល់ពេលនេះ ក្លិបព្រះខ័នរាជស្វាយរៀង មិនទាន់ប្រកាសនាំចូលខ្សែប្រយុទ្ធបរទេសទេ បន្ទាប់ពី Gabi, Pablo និង Matheus បានចាកចេញ ដូច្នេះអ្នកគាំទ្រកំពុងទង្វឹងរង់ចាំមើលខ្សែប្រយុទ្ធថ្មីជាកម្លាំងបន្ថែមលើកីឡាករឡាវ Bounkong និងប្រេស៊ីល Christian។

សូមបញ្ជាក់ថា រដូវកាលថ្មីខាងមុខនេះ ក្លិបព្រះខ័នរាជស្វាយរៀង មានពានរង្វាន់សំខាន់ជាច្រើនគឺ លីគបាល់ទាត់កំពូលកម្ពុជា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពានក្លិបអាស៊ី AFC Challenge League ពានក្លិបអាស៊ាន ASEAN Club Championship និងពានបើករដូវកាល ខេមបូឌានស៊ុបភើខាប់៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត