ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្ស ១១នាក់ក្នុងរដ្ឋ Guanajuato ដែលសម្បូរហិង្សានៅម៉ិកស៊ិក
យោងតាមការចេញផ្សាយរបសប់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៦ខែមិថុនានេះ ការវាយប្រហារដោយកាំភ្លើងដ៏សាហាវមួយក្នុងពិធីបុណ្យសាសនាមួយនៅក្នុងទីក្រុង Irapuato រដ្ឋ Guanajuato បានបណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់ និងជាង ២០នាក់រងរបួស។

ការបាញ់ប្រហារបានកើតឡើងក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសាសនាមួយ ដោយបណ្តាលឲ្យហ្វូងមនុស្សធ្លាក់ចូលទៅក្នុងភាពចលាចល ដោយអ្នកខ្លះរត់គេចខ្លួន អ្នកខ្លះប្រញាប់ប្រញាល់បញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ។
ក្នុងចំណោមជនរងគ្រោះ មានប្រុស៨នាក់និងស្រី២នាក់ ដែលពួកគេមានអាយុ១៧ឆ្នាំ។ អាជ្ញាធរក្នុងតំបន់បានថ្កោលទោសការវាយប្រហារនេះ ដោយហៅថា ជា«ទង្វើដ៏កំសាក» ហើយកងកម្លាំងសន្តិសុខកំពុងស្វែងរកយ៉ាងសកម្មចំពោះអ្នកវាយប្រហារ។ ប្រធានាធិបតី ប្រទេសម៉ិកស៉ិក លោកស្រី Claudia Sheinbaum បានថ្កោលទោសនិងសន្យារកយុត្តិធម៌។
រដ្ឋ Guanajuato ទោះបីជាមានសារៈសំខាន់ផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ក៏ដោយ ប៉ុន្តែវាបានក្លាយជារដ្ឋមានហិង្សាច្រើនបំផុតរបស់ប្រទេសម៉ិកស៊ិក ដែលភាគច្រើនបណ្តាលមកពីជម្លោះរវាងក្រុមអ្នកលេង Santa Rosa de Lima និងក្រុម Jalisco New Generation។ កាលពីឆ្នាំមុនមានការសម្លាប់មនុស្សជាង ៣០០០ត្រូវបានកត់ត្រានៅក្នុងរដ្ឋនេះ។ ចាប់តាំងពីសង្រ្គាមគ្រឿងញៀនឆ្នាំ ២០០៦ របស់ម៉ិកស៊ិកបានចាប់ផ្តើម មនុស្សជាង ៤៨ម៉ឺននាក់ត្រូវបានសម្លាប់ និង ១២ម៉ឺន នាក់នៅតែបាត់ខ្លួន៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


