Connect with us

ព័ត៌មានជាតិ

គិតត្រឹមខែឧសភា ឆ្នាំនេះ សហគមន៍កសិកម្មទំនើបចំនួន ៦ ទទួលបានកម្ចីជិត ២ លានដុល្លារ

បានផុស

នៅ

លោក ឃឹម ហ្វីណង់ ​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ នេសាទ បានឱ្យដឹងថា គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០២៥ នេះ សហគមន៍​កសិកម្ម​ទំនើបចំនួន ៦ ទទួល​បាន​កម្ចី​ប្រមាណ​ជិត ២ លាន​ដុល្លារ​អាមេរិក​ (១ ៩១២ ៦៨៣ ដុល្លារ ) ដើម្បីពង្រីកលើផលិតកម្មកសិកម្មបន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់​«កម្ពុជា​ថ្មី​» លោក ឃឹម ហ្វី​ណង់​ បាន​លើក​ឡើង​ថា ដើម្បី​​ធានា​ឱ្យ​​បាន​ថា សហគមន៍​កសិកម្ម​ទំនើប​មាន​ដើម​ទុន​គ្រប់គ្រាន់​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ក្រសួង​កសិកម្ម​បាន​ធ្វើការ​សម្របសម្រួល​ជា​មួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដៃគូ​មួយ​ចំនួន និង​​ស្វែង​រក​ប្រាក់​កម្ចី​ដើម​​ទុន​ការ​ប្រាក់​ទាប និង​មិន​តម្រូវ​ឱ្យ​មាន​វត្ថុ​បញ្ចាំ ដែល​អនុញ្ញាត​ឱ្យ​កសិករ​ជា​សមាជិក​អាច​ចូលរួម​ក្នុង​ផលិតកម្ម​កសិកម្ម​បាន​ដោយ​មិន​ចាំ​បាច់​ជាប់​បំណុល​ធនាគារ​ដោយ​ផ្ទាល់។

ជាក់ស្តែង គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ២០២៥ នេះ ​មាន​សហគមន៍​កសិកម្ម​ទំនើប​ចំនួន ៦ បាន​ទទួល​បាន​ប្រាក់​កម្ចី​ពី ធនាគារ​វឹង និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម(ARDB) សរុប​ជា​ទឹក​ប្រាក់​ប្រមាណជិត ២ លាន​ដុល្លារ​ (១ ៩១២ ៦៨៣ ដុល្លារ​អាមេរិក) ក្នុង​អត្រា​ការប្រាក់ ៨%/ឆ្នាំ។

បន្ថែម​ជា​មួយ​គ្នា​នេះ ក្រសួង​កសិកម្ម ក៏​គ្រោងនឹងស្នើសុំកម្ចីឥណទានបន្ថែម សរុប​ចំនួន​ជាង ៥​ លាន​ដុល្លារ​ (៥ ០៨៦ ២៨៣ ដុល្លារ) បន្ថែមទៀត ដើម្បី​ជា​ដើម​ទុន​ដល់​សហគមន៍​ផង​ដែរ​។

ក្នុង​នោះ សហគមន៍​កសិកម្ម​ទំនើប​ដែល​ស្នើ​សុំ​ឥណទាន​ពី​ធនាគារ​រួម​មាន​ សហគមន៍​កសិកម្ម​ទំនើប​សាលាវិស័យ ខេត្ត​កំពង់​ធំ​ទទួល​បាន​ប្រាក់​កម្ចី​ប្រមាណ ១២៥,០០០ ដុល្លារ​អាមេរិក, សហគមន៍​កសិកម្ម​ទំនើប​ទំរីង​កំពង់​ធំ ខេត្ត​កំពង់​ធំ ទទួល​បាន​កម្ចី​ប្រមាណ ២៩០,០០០​ ដុល្លារ​អាមេរិក​, សហគមន៍​កសិកម្ម​ទំនើប​ប្រសាទ​សំបូរ​រុង​រឿង ខេត្ត​កំពង់​ធំ ទទួល​បាន​កម្ចី​ប្រមាណ ៤៤០,០០០ ដុល្លារ​អាមេរិក។

សហគមន៍​កសិកម្ម​ទំនើប​ម្រេច​មេមត់​ត្បូង​ឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ​ ទទួល​បាន​កម្ចី​ប្រមាណ ៤៣៧,០០០ ដុល្លារ​អាមេរិក​, សហគមន៍​កសិកម្ម​ទំនើប ស្រូវ​នាង​អំ ខេត្ត​សៀម​រាប ទទួល​បាន​កម្ចី​ប្រមាណ ៥៧០,០០០ ដុល្លារ​អាមេរិក, សហគមន៍​កសិកម្ម​ទំនើប​បន្លែ​ផ្ទះ​សំណាញ់​ត្រាំ​កក់ ខេត្ត​តាកែវ ទទួល​បាន​ប្រាក់​កម្ចី​ប្រមាណ ៥០,០០០ ដុល្លារ​អាមេរិក។

សូម​ជម្រាប​ថា គិតត្រឹម​ខែមិថុនា ឆ្នាំ​២០២៥ នេះ មាន​សហគមន៍​កសិកម្ម និង​សហគមន៍​កសិកម្ម​ទំនើប​ទាំង​អស់​នៅ​ប្រទេស​កម្ពុជា សរុប​ប្រមាណ ១ ៤៣០ សហគមន៍ ដែល​មាន​កសិករ​សមាជិក​សរុបចំនួន ១៩៣ ៨៨៩ នាក់ ដែល​ក្នុង​នោះ​មាន​សមាជិក​ជា​នារី​ចំនួន ១១៤ ០៣០ នាក់ និង​មាន​ដើម​​ទុន​សរុប​ចំនួន​ប្រមាណ ១០៦ ៨៦៩ ០៤៤ ៨៩៥ រៀល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម