Connect with us

ព័ត៌មានជាតិ

រយៈពេល ៣ ថ្ងៃ ក្នុងព្រឹត្តិការណ៍ប៊ូហ្វេទុរេន ម្ចាស់ចម្ការនីមួយៗ លក់ទុរេនបានជាង ៣២ តោន

បានផុស

នៅ

លោក ឈឹម វជិរា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង ឱ្យ​«កម្ពុជា​ថ្មី​»​ ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា នេះ​ថា ក្នុង​រយៈ​ពេល ៣ ថ្ងៃ នៃ​ព្រឹត្តិការណ៍​ប៊ូហ្វេ​ទុរេន​ខេត្ត​បាត់ដំបង ម្ចាស់​ចម្ការ​នីមួយ​ៗ លក់​ទុរេន​បាន​ជាង ៣២ តោន ​ដល់​អ្នក​ចូល​រួម​ទាំង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំ​វិញ​ព្រឹត្តិការណ៍​ប៊ូហ្វេ​ទុរេន និង​ការ​តាំង​លក់​ផលិត​ផល​ផ្លែឈើ​សំខាន់​ៗ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​នេះ​ លោក ឈឹម វជិរា បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា សម្រាប់​ការ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ គឺ​អាច​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង និង​មាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​កុះករ​ពី​ភ្ញៀវ​ទេសចរ​។

ក្នុង​នោះ ថ្ងៃ​ទី២៧​ ខែ​មិថុនា​ ឆ្នាំ​២០២៥ ​មាន​ម្ចាស់​ចម្ការ​ទុរេន​ ចំនួន​ ១៨​ លក់​ទុរេន ដល់​ពលរដ្ឋ​បាន​ប្រមាណ ៧,៣៥០ គីឡូក្រាម។ ដោយ​ឡែក ថ្ងៃ​ទី​២ ត្រូវ​និង​ថ្ងៃ​ទី​២៨ ខែ​មិថុនា ​មាន​សហគមន៍​កសិកម្ម និង​ម្ចាស់​ចម្ការ​ សរុប​ចំនួន ១០ ម្ចាស់ លក់​ទុរេន​អស់ ១០,៥២០​ គីឡូក្រាម​។

សម្រាប់ ថ្ងៃនេះទី២៩ ខែមិថុនា ឆ្នាំ២០២៥ មានសហគមន៍កសិកម្ម និងម្ចាស់កម្ការសរុបចំនួន ១២ ម្ចាស់ លក់​ទុរេន​អស់ ៩,៤៧០ គីឡូក្រាម​ បូករួម​ទាំង​ផ្គត់ផ្គង់​ក្នុង​ស្តង់​ ប៊ូហ្វេ​ផង​ដែរ​។

លោក​ ក៏​បាន​ឱ្យ​ដឹង​បន្ថែម​ថា ស្តង់​សម្រាប់​រៀប​ចំ​ផ្លែ​ឈើ និង​ផលិត​ផល​ទុរេន​នេះ មាន​ស្តង់​សរុប​ចំនួន ៣៣ ស្តង់ ក្នុង​នោះ​ មាន​ម្ចាស់​ចម្ការ​ទុរេន ប្រមាណ​ជាង ២០​ម្ចាស់​ចម្ការ​ ក្រៅ​ពី​នេះ មាន​ផលិត​ផល​ដូង ដូង​ខ្ទិះ ក្រូច​ថ្លុង ក្រូច​ពោធិ៍សាត់ ល្ហុង ម្ចាស់​ជា​ដើម​។

សូម​ជម្រាប​ថា ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ព្រឹត្តិការណ៍ ប៊ូហ្វេ​ទុរេន និង​ពិព័រណ៍​ផ្លែ​ឈើ​ក្នុង​ខេត្ត​បាត់ដំបង​នេះ ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ ទី​១ ដើម្បី​បង្ហាញ​ថា ផ្លែ​ឈើ​នៅ​ក្នុង​ខេត្ត​បាត់ដំបង បាន​ឈាន​ចូល​ដល់​រដូវ​ប្រមូល​ផល​ហើយ​ ដែល​មាន​ទុរេន សាវម៉ាវ​ មង្ឃុត ក្រូចពោធិ៍សាត់ ផ្លែ​ប័រ​ ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ ព្រឹត្តិការ​នេះ​ក៏​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ ជា​ពិសេសបង្កើនទំនុកចិត្តដល់​ពលរដ្ឋ​ក្នុង​ខេត្ត នៅ​ក្នុង​បរិភោគ​ផលិត​ផល​របស់​ខ្មែរ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​អង្គភាព​ជំនាញ​ក្រោម​ឱវាទ​របស់​ខេត្ត​បាត់ដំបង​៕

ដោយ៖ ឌិន​ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម