ព័ត៌មានជាតិ
ប្រធានសភាអារ៉ាប៊ីសាអូឌីតនឹងមកបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជា
ប្រធានសភាអារ៉ាប៊ីសាអូតឌីតលោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី៣០ ខែមិថុនានេះរហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

តាមការឱ្យដឹងពីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាក្នុងដំណើរទស្សនកិច្ចនេះ លោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល សេក្ខ នឹងជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីកម្ពុជា។
ក្រៅពីជំនួបជាមួយមេដឹកនាំកំពូលកម្ពុជាលោកក៏នឹងដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗមួយចំនួននៅរាជធានីភ្នំពេញផងដែរ។
ដំណើរទស្សនកិច្ចរបស់ប្រធានសភាអារ៉ាប៊ីសាអូឌីតនៅពេលនេះគឺ៦ខែបន្ទាប់ពីប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតកាលពីដើមខែធ្នូ ឆ្នាំ២០២៤។ ដែលក្នុងដំណើរទស្សនកិច្ចនោះប្រធានសភាអារ៉ាប៊ីសាអូតឌីតបានជម្រាបសម្ដេចតេជោថាប្រទេសនេះនឹងបើកទូតនៅកម្ពុជាក្នុងពេលខាងមុខ ព្រមទាំងបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត យកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់សេដ្ឋកិច្ច សាសនា និងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេសវិស័យប្រេងដែលជាវិស័យសំខាន់បំផុតរបស់អារ៉ាប៊ីសាអូឌីត៕

អត្ដបទដោយ៖ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


