Connect with us

កីឡា

យប់​នេះ ក្រុម​នារី​កម្ពុជា ប៉ះ ហ្វីលីពីន ជា​ក្រុម​កម្រិត World Cup

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​ កម្ពុជា ត្រូវ​តទល់​នឹង​ក្រុម​ខ្លាំង​កម្រិតពិភព​លោក (World Cup) គឺ ហ្វីលីពីន សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុក្នុង​ពូល G ពាន​រង្វាន់​នារី​អាស៊ី AFC Women’s Asian Cup វេលា​ម៉ោង​ ៧ យប់ ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ក្រុម​នារី​កម្ពុជា

ការ​ប្រកួត​លើក​ទី១ ក្រុម​នារី ហ្វីលីពីន រក​បាន​ ៣ ពិន្ទុពេញ​តាម​រយៈ​ជ័យជម្នះ​ដោយ​លទ្ធផល ៣-០ លើ​ក្រុម​នារី​ជម្រើស​ជាតិ អារ៉ាប៊ីសាអ៊ូឌីត ខណៈ​ក្រុម​នារី កម្ពុជា រក​បាន​ ១ ​ពិន្ទុ បន្ទាប់​ពី​ស្មើ​ជា​មួយ​ក្រុម​ខ្លាំង នារីហុងកុង ដោយ​លទ្ធផល ១-១។ ក្រុម​នារី​កម្ពុជា ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ទើប​អាច​អ៊ុត​មើល​ការ​ប្រកួត​ចុង​ក្រោយ​ជា​មួយ​ អារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែ​ប្រសិន​បើ​ចាញ់ អស់​ឱកាស​ហើយ ពី​ព្រោះ​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​នេះ យក​តែក្រុម​​លេខ​ ១ ក្នុង​ពូល​ប៉ុណ្ណោះ​ឡើង​ទៅ ជុំ​ចុង​ក្រោយ ​នៅ​ប្រទេស​អូស្ត្រាលី ឆ្នាំ ​២០២៦ ។

ក្រុម​នារី​ហ្វីលីពីន

​ក្រុម​នារី ហ្វីលីពីន ដែល​ជា​ក្រុម​មាន​ភាគ​រយ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ពូល G ​ជា​ក្រុម​កម្រិត​ពិភព​លោក​ទៅ​ហើយ​ដោយ​កំពុង​ឈរ​លេខ ៤១ ក្នុង​តារាង Women’s FIFA Ranking ខណៈ​ក្រុម​នារី​កម្ពុជា​ស្ថិត​នៅ​លេខ ១១៨។ ក្រុម​នារី​ ហ្វីលីពីន ជា​ក្រុម​លំដាប់​កំពូល​ប្រចាំ​តំបន់​អាស៊ាន ហើយ​ពួក​គេ​បាន​ឈាន​ទៅ​ដល់​ជុំ​ចុង​ក្រោយ​នៃ​ការ​ប្រកួត ជើង​ឯក​នារីពិភព​លោក កាល​ពី​ឆ្នាំ​ ២០២៣ ប៉ុន្តែ​បាន​ធ្លាក់​ នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល។ ពួក​គេ​​បាន​ឈ្នះ​ជើង​ឯក​នារី​អាស៊ាន កាល​ពី​ឆ្នាំ ២០២២ និង​មេដាយ​សំរិទ្ធ កីឡា​ស៊ីហ្គេម ២​ ដង។

ក្រុម​នារី​ហុងកុង

នៅ​វេលា​ម៉ោង​ ៤ រសៀល ក្រុម​នារី អារ៉ាប៊ីសាអ៊ូឌីត ប្រកួត​ជា​មួយ ក្រុម​នារី ហុងកុង សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល​ជា​មួយ​គ្នា។

បច្ចុប្បន្ន​នេះ ក្រុម​នារី​ហ្វីលីពីន ឈរ​លេខ​១ ដោយ​មាន​ ៣ ពិន្ទុ ក្នុង​ពូល។ ក្រុម​នារី កម្ពុជា និង ហុងកុង មាន​១​ពិន្ទុ​ដូច​គ្នា ដោយ​ឈរ​លេខ​២ និង​លេខ​៣ ហើយ​ក្រុម​នារី​អារ៉ាប៊ីសាអ៊ូឌីត គ្មាន​ពិន្ទុ​ស្ថិត​នៅ​បាត​តារាង៕

ក្រុម​នារី​អារ៉ាប៊ីសាអ៊ូឌីត

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម