Connect with us

កីឡា

ពាន Club World Cup រក​ឃើញ​ ៨ ​ក្រុម​ចុង​ក្រោយ ខណៈក្រុម​ខ្លាំង PSG ប៉ះ Bayern Munich

បានផុស

នៅ

ការប្រកួតពានរង្វាន់ FIFA Club World Cup បានបញ្ចប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយជាស្ថាពរត្រឹមព្រឹកថ្ងៃ ពុធ ទី ២ ខែ កក្កដា ឆ្នាំ ២០២៥ ខណៈគូប្រកួតនីមួយៗ ដែលត្រូវជួបគ្នាវគ្គ ៨ ក្រុមចុងក្រោយក៏បានរកឃើញរួចរាល់ហើយដែរ។

ពាន FIFA Club World Cup
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះគូ ដែលចាប់អារម្មណ៍ជាងគេ គឺក្រុមអ្នកមាន Paris Saint-Germain ត្រូវជួប​ Bayern Munich។ ចំណែកគូផ្សេងៗទៀត គឺ Fluminense ត្រូវជួបជាមួយ Al-Hilal, ក្រុម Palmeiras ត្រូវជួបជាមួយ Chelsea និងចុងក្រោយ ក្រុម Real Madrid ត្រូវជួបជាមួយ Borussia Dortmund។

ក្រុម ដែលបានឡើងមកវគ្គ ៨ ក្រុមចុងក្រោយ

គួរបញ្ជាក់ថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ នឹងធ្វើឡើងរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃ សៅរិ៍ ទី ៥ និងថ្ងៃ អាទិត្យ ទី ៦ ខែ កក្កដា ឆ្នាំ ២០២៥។

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម