Connect with us

ជីវិតកម្សាន្ដ

លៀក លីដា ថា លោកត្រៀមខ្លួនរួចជាស្រេច ក្នុងការផលិតកុនដែលមានគុណភាណផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

បានផុស

នៅ

ផលិតករភាពយន្តរបស់ខ្មែរលោក លៀក លី ដា បានអះអាងថា លោកបានត្រៀមខ្លួនរួចជា ស្រេច ក្នុងការផលិតកុនដែលមានគុណភាណផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណ:បច្ចុប្បន្នលោកក៏កំពុងបញ្ចេញ ស្នាដៃផលិតរឿងធំៗជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការចេញមុខបញ្ជាក់នូវជំហររបស់ផលិតកររូបនេះ គឺស្របពេលដែលសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យបញ្ឈប់ការចាក់បញ្ចាំងកុនរបស់ថៃនៅក្នុងប្រទេសកម្ពុជា។សម្តេចតេជោ មា នប្រសាសន៍ថា រឿងកុនថៃល្មមចប់ហើយបញ្ចប់ទៅគឺធ្វើខ្សែភាពយន្តខ្មែរមើលខ្លួនឯងទៅ។

លោក លៀក លីដា ដែលជាផលិតករនិងថៅកែផលិតកម្ម LD បានបង្ហាញការសប្បាយដោយបានលើក ឡើងថា “បាទលោកពុក កូននិងផលិតករផ្សេងទៀតបានត្រៀមខ្លួនរួចជាស្រេចដើម្បីផលិតកុនដែលមានគុណភាណ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកហើយក្រោមស្នាដៃដឹកនាំរបស់ខ្ញុំឆ្នាំនេះក៏កំពុង Pre-Pro រឿងធំមួយទៀតផងដែរ (ព្រះបាទ ឧទេន, លង្វែក Vs អយុធ្យា) ដែលជាកុនធំទី៣របស់ LD សម្រាប់ទីផ្សារអន្តជាតិ”។

លោក លៀក លីដា បានបញ្ជាក់បន្ថែមថាគម្រោងនេះលោកបានសរសេរនិង development អស់រយ:ពេ លជិត២ឆ្នាំ។ លោកថាក្រោយស្តាប់ប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចពុក ខ្ញុំនិងមិនស្ទាក់ស្ទើរក្នុងការប្រមូលអ្ន កវិនិយោគមកផលិតរឿងនេះឡើយ ហើយវាក៏កំពុង តែ pre-production ផងដែរ ( LD pictureអ្នកស្គា ល់ខ្ញុំក្នុងវិស័យនេះដឹងហើយ អ្វីដែលខ្ញុំនិយាយហើយ នោះរូបរាងនិងចេញមកឆាប់ៗ)៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម