ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ក្លាយជាប្រទេសទី១លើលោក ដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់ អាហ្វហ្គានីស្ថាន
រុស្ស៊ីបានក្លាយជាប្រទេសទី១លើពិភពលោក ដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមនេះឡើងកាន់អំណាចកាលពីខែសីហាឆ្នាំ២០២១ មិនយូរប៉ុន្មានបន្ទាប់ពីការដកទ័ពដ៏ច្របូកច្របល់របស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ CNN។

ជាសញ្ញានៃការទទួលស្គាល់ជាផ្លូវការនូវរដ្ឋបាលតាលីបង់ ក្រសួងការបរទេសរុស្ស៊ីប្រកាសថា ខ្លួនបានទទួលលិខិតបញ្ជាក់ពីឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានដែលទើបតែងតាំងលោក Gul Hassan Hassan។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍ទី៣ខែកក្កដាឆ្នាំ២០២៥, ទីក្រុងមូស្គូជឿថា ការទទួលស្គាល់ជាផ្លូវការរបស់រដ្ឋាភិបាលនៃរដ្ឋឥស្លាមអេមីរ៉ាតអាហ្វហ្គានីស្ថាននេះ នឹងផ្តល់កម្លាំងចលករដល់ការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រកបដោយផលិតភាពរវាងប្រទេសរបស់ទាំងពីរក្នុងវិស័យផ្សេងៗ។
សេចក្តីថ្លែងការណ៍បន្តថា៖ «យើងមើលឃើញនូវទស្សនវិស័យសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចដោយការសង្កត់ធ្ងន់លើគម្រោងក្នុងវិស័យថាមពល ការដឹកជញ្ជូន កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ យើងនឹងបន្តជួយទីក្រុងកាប៊ុល ពង្រឹងសន្តិសុខក្នុងតំបន់និងប្រយុទ្ធប្រឆាំងការគំរាមកំហែងនៃអំពើភេរវកម្ម និងឧក្រិដ្ឋកម្មទាក់ទងគ្រឿងញៀន»។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសតាលីបង់ លោក Amir Khan Muttaqi បានស្វាគមន៍ការសម្រេចចិត្តនេះថាជា «ជំហានប្រវត្តិសាស្ត្រ» និង «ជាគំរូល្អសម្រាប់ប្រទេសដទៃ»។
ចំពោះមូលហេតុនៃការទទួលស្គាល់នេះ ត្រូវគេដឹងថា គឺក្រោយពេលរុស្ស៊ីពិចារណាយុទ្ធសាស្ត្រលើច្រើនចំណុច តួយ៉ាងទីក្រុងមូស្គូយល់ថា ក្រុមតាលីបង់បានចូលរួមយ៉ាងសំខាន់បំផុតសម្រាប់ការរក្សាស្ថិរភាពអាហ្វហ្គានីស្ថាន និងទប់ស្កាត់ការរីករាលដាលនៃអំពើជ្រុលនិយមនៅតំបន់អាស៊ីកណ្តាល។
លើសពីនេះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ធ្លាប់ហៅក្រុមតាលីបង់ថាជា «សម្ព័ន្ធមិត្តក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម» ជាពិសេសប្រឆាំងនឹងក្រុម ISIS-K តែម្តង។ រុស្ស៊ីក៏មើលឃើញសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងផែនការយកអាហ្វហ្គានីស្ថាន ធ្វើជាច្រកឆ្លងកាត់សម្រាប់គម្រោងថាមពលទៅអាស៊ីអាគ្នេយ៍ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ