Connect with us

ព័ត៌មានអន្ដរជាតិ

ថៃរំពឹងកិច្ចព្រមព្រៀងពន្ធពី​អាមេរិក​​មុនថ្ងៃ ៩ កក្កដា និងក្នុងអត្រាល្អជាងវៀតណាម

បានផុស

នៅ

ប្រធានសភាពាណិជ្ជកម្មថៃ លោក Poj Aramwattananont ជឿជាក់ថា ថៃនឹងសម្រេចបាន​នូវកិច្ចព្រមព្រៀង​ពាណិជ្ជកម្មជាមួយ​សហរដ្ឋអាមេរិក មុនកាលបរិច្ឆេទកំណត់នៅសប្ដាហ៍ក្រោយ ​ខណៈរំពឹងទៀតថា ថៃនឹង​ទទួល​បាន​នូវអត្រាពន្ធល្អជាងវៀតណាម ព្រោះវៀតណាម​មាន​អតិរេកពាណិជ្ជកម្មជាមួយ​អាមេរិកច្រើនជាង។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញភាពជឿជាក់យ៉ាងដូច្នេះ ធ្វើឡើងខណៈមន្រ្តីជាន់ខ្ពស់ថៃបើកកិច្ចប្រជុំផ្លូវការទ្វេរភាគីជាមន្រ្តីអាមេរិកដោយផ្ទាល់ផ្លូវការជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដោយលទ្ធផលនៃកិច្ចប្រជុំរំពឹងចេញនៅថ្ងៃសុក្រនេះ។

លោក Poj រំពឹងថា កិច្ចព្រមព្រៀងថៃ និងអាមេរិក​អាច​សម្រេចឡើងមុនថ្ងៃ ៩ កក្កដា ជាពេលដែលពន្ធគយបដិការរំពឹងថានឹង​ចូលជាធរមានជាថ្មី បើមិនដូច្នោះទេ ថៃនឹង​ជាប់ពន្ធ ៣៦ ភាគរយ (អត្រាដើម) លុះត្រាតែសហរដ្ឋអាមេរិក​យល់ព្រមលើការពន្យារពេលសម្រាប់ចរចា។

គួររំឭកថា កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវៀតណាម ដោយដាក់ពន្ធវៀតណាម ២០ ភាគរយ សម្រាប់ទំនិញនាំចូលទៅទឹកដីរបស់អាមេរិក។ វៀតណាមគឺជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលសម្រេចបាន​ការប្រកាសនេះ ក្រោយ​មាន​ការចរចាជាច្រើនជុំ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ Pichai Chunhavajira ​បានជួប​ប្រជុំគ្នា​នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោក​ Jamieson Greer ​។ កន្លងមក មន្រ្តីទ្វេភាគីភាគច្រើន​ជួបប្រជុំគ្នាតាមអនឡាញ​ ដើម្បីបើកផ្លូវឱ្យ​មាន​ការចរចាកាលពីថ្ងៃព្រហស្បតិ៍។

ខណៈគេមិនទាន់ដឹងថា ថៃនឹង​ទទួលរងនូវអត្រាពន្ធប៉ុណ្ណានៅឡើយ កន្លងមកមាន​ការរាយការណ៍ថា អាមេរិកបាន​កំណត់ពន្ធលើថៃក្នុងអត្រា ១៨ ភាគរយ ដែលនេះ​ជាអ្វីដែលលោក Pichai ច្រានចោល។ អ្នកជំនាញថៃខ្លះព្យាករថា អត្រាពន្ធលើថៃអាច​នឹង​មាន​ចន្លោះពី ១៥-២០ ភាគរយ។

ជុំវិញបញ្ហា​នេះផងដែរ លោក Poj បាន​លើកឡើងថា សំណើចរចាពន្ធរបស់ថៃជូនទៅអាមេរិកមិនអាក្រក់នោះទេ ទោះគេទាន់ដឹងថា អាមេរិកទាមទារអ្វីខ្លះបន្ថែមទៀតនៅពេលនេះក៏ដោយ​។ កន្លងមកថៃ បាន​ដាក់ជូនសំណើ​ធំៗរួមមាន​បង្កើនការនាំចូលពីអាមេរិក ទប់ស្កាត់ការក្លែងបន្លំប្រភពទំនិញ បង្កើនការវិនិយោគថៃនៅអាមេរិក បង្កើនកិច្ចសហប្រតិបត្តិការ និងបើកទីផ្សារជាដើម​។

យ៉ាងណាមិញ អ្នកជំនាញថៃបាន​ព្រួយបារម្ភថា ការបើកទីផ្សារ​ថៃសម្រាប់ផលិតផលអាមេរិកអាចនឹង​ប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុក ជាពិសេសឧស្សាហកម្មសាច់​​ជ្រូក ឬគោជាដើម។ ក្នុងកិច្ចព្រមព្រៀងកាលពីថ្ងៃពុធ វៀតណាមបាន​ព្រមព្រៀងបើកទីផ្សារឱ្យទំនិញ​អាមេរិក ដោយ​អាមេរិកអាចនាំផលិតផលរបស់ខ្លួន​មកវៀតណាមដោយសេរីជាមួយ​នឹង​​អត្រាសូន្យភាគរយ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ វិនាទី មុន

ហ្សេលេនស្គី ប្រាប់​ថា អ៊ុយក្រែន​-អាមេរិក​ឈាន​ដល់​កិច្ចព្រមព្រៀង​​ដ្រូន​ដ៏​ធំ​​មួយ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ប្រមុខណាតូ៖ «យើងចាញ់រុស្ស៊ីបាត់ទៅហើយ ក្នុងការប្រកួតផលិតគ្រាប់រំសេវ»

ជីវិតកម្សាន្ដ២០ នាទីutes មុន

សមាគមសិល្បករខ្មែរ ក្រើនរំលឹកយុវជនត្រូវខិតខំរៀនសូត្រស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌ជាតិ

កីឡា២៤ នាទីutes មុន

គ្រូ​ជំនាញ​បាល់ទះអន្តរជាតិ​ លោក Dusan ផ្តាំ​​សិក្ខាកាម​កម្ពុជា ត្រូវ​មាន​បេសកកម្ម​ក្នុង​ជីវិត

សេចក្ដីជូនដំណឹង២៨ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃ ការងារជួសជុល និងស្ដារប្រឡាយស្រែថ្មី ស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់ របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង

Sokha Hotels

ព័ត៌មានពេញនិយម