Connect with us

ព័ត៌មានជាតិ

លោក កើត ឆែ ៖ ការអនុវត្ត ថវិកាកម្មវិធី ត្រូវផ្សារភ្ជាប់លទ្ធផលសម្រេចបាន «ចាយឱ្យចំគោលដៅ ចាយឱ្យទទួលបានលទ្ធផល»

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ឋានៈ​ជា​អង្គភាព​ថវិកា បាន​និង​កំពុង​អនុវត្ត​នូវ «​ថវិកា​កម្មវិធី​» ដែល​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​ផ្អែកលើ​កម្មវិធី ច្បាស់លាស់ ដើម្បី​ឈាន​ទៅ​សម្រេច​គោលបំណង​គោល​នយោបាយ​របស់​ក្រសួង​-​ស្ថាប័ន ដែល​មាន​ចែង​ក្នុង​វិស័យ​នីមួយៗ។ ថវិកា​កម្មវិធី គឺ ត្រូវ​ផ្សារភ្ជាប់​ទៅ​នឹង​លទ្ធផល ឬ​សមិទ្ធកម្ម (​ផល​ដែល​សម្រេច​បាន​) ឬ​និយាយ​ម្យ៉ាងទៀត «​ចាយ​ឱ្យ​ចំ​គោលដៅ​, ចាយ​ឱ្យ​ទទួល​បាន​លទ្ធផល​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់ លោក កើត ឆែ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ខណៈ​លោក​ជា​តំណាង លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង លោក សាវឿន សុកុល អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អញ្ជើញ​ក្នុង​ពិធី​បើក «​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ឆ្នាំ ២០២៦-២០២៨ ការ​រៀបចំ​គម្រោង​ថវិកា​ឆ្នាំ ២០២៦ និង​ការ​គ្រប់គ្រង ការ​ចាត់ចែង និង​ការ​កំណត់​មុខសញ្ញា​ចំណាយ​ថវិកា​សេវា​សង្គម និង​អនាម័យ​បរិស្ថាន នា​ព្រឹក​ថ្ងៃ​ទី ៧ ខែ​កក្កដា ឆ្នាំ ២០២៥ នេះ នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក កើត ឆែ បាន​បន្ត​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ធ្វើ​បច្ចុប្បន្នភាព​ចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​លិខិត​បទដ្ឋាន​គតិយុត្តិ​ថ្មីៗ ដាក់​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សំដៅ​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​ទទួល​បន្ទុក​ការងារ​ហិរញ្ញវត្ថុ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​សង្កាត់ ពាក់ព័ន្ធ​នឹង​នីតិវិធី​ហិរញ្ញវត្ថុ។

លោក​បន្ត​ទៀត​ថា «​វគ្គ​បណ្តុះបណ្តាល​នេះ ​ត្រូវបាន​រៀបចំ​ឡើងជា​ទៀងទាត់​នៅក្នុង​ដំណើរការ ​នៃ​ការ​រៀបចំ​ផែនការ​ថវិកា សម្រាប់​ឆ្នាំ​បន្ទាប់ N+1 ស្របតាម​អភិក្រម​ដូច​មានកំណត់​ក្នុង​សារាចរ​ណែនាំ លេខ ០១១ ចុះ​ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​រាជធានី​-​ខេត្ត ឆ្នាំ ២០២៦- ២០២៨ និង​នីតិវិធី​បច្ចេកទេស នៃ​ការរៀបចំ​គម្រោង​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ ២០២៦។

លោក​បានបន្ថែមថា ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ សំដៅ​ធានា​នូវ​ការគ្រប់គ្រង និង​ចាត់ចែង​ថវិកា ឱ្យចំ​ទិសដៅ និង ទាន់សភាពការណ៍ ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ និង​ដំណើរ​វិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ និង ដើម្បី​សម្រេចបាន​នូវ​លទ្ធផល​រំពឹងទុក ជា​ដំណាក់កាលៗ នៃ​សសរស្ដម្ភ​កំណែទម្រង់​នោះ​គឺ «​ភាពជឿ​ទុកចិត្ត នៃ​ថវិកា​», «​គណនេយ្យភាព​ហិរញ្ញវត្ថុ​», «​ការផ្សារភ្ជាប់​ថវិកា ទៅនឹង​គោលនយោបាយ​» និង «​ថវិកា​សមិទ្ធកម្ម​»​។ សម្រាប់​ការ​រៀបចំ​គម្រោង​ថវិកា​ឆ្នាំ​ ២០២៦, រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានរៀបចំ​កិច្ចប្រជុំ​ផែនការ​ចំណូល​- ចំណាយ និង​កិច្ចប្រជុំ​ប្រមូល​ធាតុ​ចូល​សម្រាប់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​រាជធានី​ភ្នំពេញ (២០២៦-២០២៨) នាពេល​កន្លងមក ហើយនឹង​ធ្វើការ​ពិនិត្យ​លម្អិត​ចុងក្រោយ មុននឹង​ដាក់​ឆ្លង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នាពេលខាងមុខ​នេះ ឱ្យ​ស្របតាម​នីតិវិធីផងដែរ។ ការរៀបចំ​ផែនការ​គម្រោង​ចំណាយ​របស់​រដ្ឋបាល​ខណ្ឌ​-​សង្កាត់ លោក​ស្នើឱ្យ​រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​សង្កាត់​ទាំងអស់​ ត្រូវធ្វើ​ការប្រជុំ​ពិនិត្យមើល​លើ​គម្រោង​អាទិភាព​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ឱ្យបាន​ម៉ត់ចត់ ដូចជា ​គម្រោង​អភិវឌ្ឍន៍នៅតាម​បណ្តា​ខណ្ឌ​ ស្ថិតនៅ​កណ្តាល​រាជធានី​ភ្នំពេញ គម្រោង​អភិវឌ្ឍន៍​នៅ​តាម​បណ្តា​ខណ្ឌ​ជាយ​រាជធានី​ភ្នំពេញ ដោយ​ត្រូវ​គិតគូរ​បញ្ចូល​នូវ​សំណើ​-​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែលបានលើកឡើង​ក្នុង​វេទិកា​សាធារណៈ​។ លើសពីនេះ រដ្ឋបាល​ខណ្ឌ​-​សង្កាត់ ក៏ត្រូវ​យកចិត្តទុកដាក់​លើ​មុខសញ្ញា​ចំណាយ​ថវិកា​សេវា​សង្គម និង អនាម័យ​បរិស្ថាន ផង​ដែរ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ វិនាទី មុន

លោក កើត ឆែ ៖ ការអនុវត្ត ថវិកាកម្មវិធី ត្រូវផ្សារភ្ជាប់លទ្ធផលសម្រេចបាន «ចាយឱ្យចំគោលដៅ ចាយឱ្យទទួលបានលទ្ធផល»

សេដ្ឋកិច្ច៣ នាទីutes មុន

ហាងឆេងមាសធ្លាក់ចុះ នៅដើមសប្ដាហ៍នេះ

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ធ្វើទស្សនកិច្ចនៅសិង្ហបុរី ដោយត្រៀមចុះ MOU ពាក់ព័ន្ធការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ ​​ពន្យារពេលចាប់ផ្ដើមអនុវត្ត «ពន្ធបដិការ» ដល់ថ្ងៃ ១ សីហា

ព័ត៌មានជាតិ១៩ នាទីutes មុន

ថ្នាក់ដឹកនាំកំពូលៗផ្ញើសារអបអរសាទរខួបលើកទី ១៧ នៃការដាក់បញ្ចូលប្រាសាទ​ព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម