កីឡា
គ្រូជំនាញបាល់ទះអន្តរជាតិ លោក Dusan ផ្តាំសិក្ខាកាមកម្ពុជា ត្រូវមានបេសកកម្មក្នុងជីវិត
ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញគ្រូបង្វឹកបាល់ទះអន្តរជាតិ កម្រិត C រយៈពេល ៥ ថ្ងៃលោក Dusan Jarotta គ្រូឧទ្ទេសមកពីសហព័ន្ធកីឡាបាល់ទះអន្តរជាតិបានផ្តាំឲ្យសិក្ខាកាមទាំងអស់ត្រូវយកចំណេះជំនាញទៅប្រើឲ្យចំគោលដៅ និងធ្វើជាគំរូល្អដល់ក្មេងៗជំនាន់ក្រោយ។

ថ្លែងចំពោះមុខសិក្ខាមកម្ពុជា ចំនួន ៤២ កាលពីរសៀល ថ្ងៃទី៥ ខែកក្កដា លោក Dusan Jarotta ដែលជាគ្រូឧទ្ទេសរបស់សហព័ន្ធកីឡាបាល់ទះអន្តរជាតិ និងបង្រៀនដល់បណ្តាប្រទេសផ្សេងៗជាច្រើនបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះពិតជាសំណាស់ បន្ទាប់ពីចំណាយពេលរៀនចំនួន ៥ ថ្ងៃ។ អ្នកទាំងអស់គ្នាបានខិតខំប្រឹងប្រែង និងរួបរួមគ្នាបានល្អក្នុងការសិក្សា។ អ្នកទាំងអស់គ្នាបានអភិវឌ្ឍខ្លួនរហូតដល់ទទួលបានលិខិតបញ្ជាក់ការសិក្សាកម្រិតអន្តរជាតិ។
លោកបានសង្កត់ធ្ងន់ថា ៖«អ្នកទាំងអស់គ្នាមានបេសកកម្មក្នុងជីវិត។ នៅពេលអ្នកទាំងអស់គ្នាមានជីវិត គឺអ្វីៗមានទាំងអស់។ បេសកម្មរបស់អ្នកទាំងអស់គ្នាគឺជាគំរូដល់ក្មេងជំនាន់ក្រោយ ក្នុងនាមគ្រូបង្ហាត់ ជាឪពុកម្តាយ និងជារាមច្បងនាំផ្លូវគេ»។

«យើងធ្វើការជាមួយមនុស្សផ្សេងៗគ្នា ជាពិសេសជាមួយកូនក្មេង យុវជន និងជាមួយមនុស្សធំ។ អ្នកទាំងអស់គ្នាមានទំនួលខុសត្រូវខ្ពស់ណាស់ក្នុងនាមជាអ្នកបង្ហាត់បង្រៀនគេ ដូច្នេះត្រូវធ្វើអ្វីជាគំរូគេ»។
លោកបានបន្ថែមថា លោករីករាយដែលបានមកបណ្តុះបណ្តាលដែលរៀបចំនៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។ សូមអរគុណដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាបាល់ទះកម្ពុជាដែលរៀបចំឲ្យមានកម្មវិធីបាល់ទះនេះឡើង។

វគ្គបណ្តុះបណ្តាលសាមគ្គីអូឡាំពិក ជំនាញគ្រូបង្វឹកបាល់ទះអន្តរជាតិអន្តរជាតិ កម្រិត C រៀបចំលើកដំបូងនៅក្នងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១ ដល់ ទី ៥ ខែកក្កដា ឆ្នាំ ២០២៥ ដែលមានសិក្ខាកាមជាង ៤០២ នាក់។
វគ្គសិក្សានេះតឹងតែងខ្លាំងដែលធ្វើឲ្យសិក្ខាកាមខ្លះទទួលបានជោគជ័យ និងសិក្ខាកាមខ្លះមិនជោគជ័យ ដូច្នេះអ្នករៀបចំបានផ្តល់លិខិត ២ ផ្សេងគ្នាគឺ លិខិតបញ្ជាក់ការសិក្សាដែលបានចូលរួម និងលិខិតបញ្ជាក់ការសិក្សាដែលប្រឡងជាប់ដោយជោគជ័យ។

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា តាមរយៈសិក្ខាកាមដែលទទួលបានជោគជ័យក្នុងវគ្គបណ្តុះបណ្តាលនេះ សង្ឃឹមថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាបាល់ទះអន្តរជាតិ តាមរយៈគម្រោងសាមគ្គីអូឡាំពិក អាចពិចារណារៀបចំវគ្គបណ្តុះបណ្តាលគ្រូជំនាញកម្រិត B នៅឆ្នាំក្រោយៗទៀត ពីព្រោះវគ្គសិក្សានេះពិតជាសំខាន់ណាស់សម្រាប់ធនធានគ្រូបង្វឹកបាល់ទះនៅកម្ពុជា៕


អត្ថបទ៖ វីរបុត្រ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


