កីឡា
តារាសម្តែងក្បាច់គុន ពេជ្រ ចរណៃ ក្លាយជាពិធីការិនីក្នុងកម្មវិធីមួយ មានទាំងវប្បធម៌ ផ្សាភ្ជាប់កីឡា
កញ្ញា ពេជ្រ ចរណៃ ដែលជាគ្រូបង្វឹកគុនល្បុក្កតោខ្មែរ និងបច្ចុប្បន្នជាតារាសម្តែងម្នាក់ផងដែរ បានចាប់ដៃគូជាមួយតារាសម្តែង ឡៃ ថៃចាន់ អតីតអ្នកហាត់កាយវប្បកម្មមួយរូប ធ្វើជាគណៈកម្មការ និងជាពិធីករ ពិធីការិនី នៅក្នុងកម្មវិធីប្រកួតកាយវប្បកម្ម “កម្លាំងគោជល់”។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងពិធីបើកសម្ពោធជាផ្លូវការនៃកម្មវិធីកាយវប្បកម្ម “កម្លាំងគោជល់” លោក ឡៃ ថៃចាន់ បានលើកឡើងថា៖ «នៅក្នុងកម្មវិធីនេះ ខ្ញុំមានអារម្មណ៍ប្លែក ដោយសារបេក្ខជនមកពីក្រុមគ្រួសាររៀងៗខ្លួន តាមបណ្តាខេត្តរៀងៗខ្លួន។ បន្ទាប់មកបេក្ខភាពបានចូលរួមក្នុងកម្មវិធីនេះ ទាំងដែលការប្រកួតសូម្បីបេក្ខជន បេក្ខនារី ហើយសូម្បីពួកខ្ញុំជាពិធីករ ពិធីការនី ក៏មិនដឹងអំពីលក្ខខណ្ឌនៃការប្រកួត»។
លោកឡៃ ថៃចាន់ បានបន្តថា ៖«ក្នុងការប្រកួតនេះ ខ្ញុំមានការភ្ញាក់ផ្អើលត្រង់ថា ការប្រកួតភាគច្រើន គឺជាល្បែងប្រជាប្រិយរបស់ខ្មែរតែម្តង។ ហើយនៅពេលប្រកួតកម្មវិធីហ្នឹង ពួកខ្ញុំជាពិធីករ ពិធីការិនីទាំងពីរនាក់ គឺមានការអាណិតទៅលើបេក្ខជន បេក្ខនារីមែនទែន។ បេក្ខជន បេក្ខនារី ដែលមកប្រកួតក្នុងកម្មវិធីនេះ គឺពួកគាត់ចង់ប្រកួតជាមួយខ្លួនឯង ថាក្នុងមួយជីវិតរបស់គាត់ គាត់អាចតស៊ូជាមួយកម្លាំងខ្លួនឯងបែបណា។ កម្មវិធីនេះ មិនត្រឹមតែប្រកួតជាមួយនឹងកម្លាំងទេ គឺស្មារតី ហើយទាក់ទងជាមួយភាពវៃឆ្លាតថែមទៀត»។

ចំណែកកញ្ញា ពេជ្រ ចរណៃ វិញ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ៖«ខ្ញុំពិតជាសប្បាយចិត្ត និងអរគុណខ្លាំងមែនទែននៅកម្មវិធីកាយវប្បកម្ម ដែលបានបង្កើតកម្មវិធីនេះឡើង។ ហើយជាពិសេស គឺបានបញ្ចូលសិល្បៈ វប្បធម៌ អរិយធម៌ខ្មែរជាច្រើន។ ជាពិសេស គឺមានទម្រង់គុនល្បុក្កតោផងដែរ។ ក្នុងនាមខ្ញុំជាកីឡាការិនី និងអ្នកស្រឡាញ់ ហាត់រៀន គុនល្បុក្កតោជាង ១០ ឆ្នាំ នៅពេលឃើញកម្មវិធីរៀបចំដ៏ធំ បញ្ចូលជាមួយក្បាច់គុននេះមក មិនត្រឹមតែខ្ញុំទេ។ សូម្បីតែលោកគ្រូ អ្នកគ្រូ បងប្អូន ដែលហាត់ក្បាច់គុននេះ គឺពួកគាត់មានអារម្មណ៍សប្បាយចិត្ត»។
ទាក់ទងនឹងកម្មវិធីនេះ កញ្ញា ចរណៃ បានបញ្ជាក់ថា ក្នុងកម្មវិធីនេះ គឺមានបេក្ខជន បេក្ខនារី បានចុះឈ្មោះចូលរួមដល់ទៅ ១០០ នាក់ជាង ហើយការប្រកួតគឺធ្វើការជម្រុះតាមដំណាក់កាលៗ ដែលធ្វើឡើងនៅ ៣ រាជធានី-ខេត្ត។ ម្យ៉ាងទៀត កញ្ញា រំពឹងថា បន្ទាប់ពីមានកម្មវិធីនេះលេចរូបរាងឡើង នឹងធ្វើឱ្យប្រជាជនខ្មែរយើងស្រឡាញ់កីឡាកាន់តែច្រើន ព្រោះក្នុងកម្មវិធីនេះបានឆ្លុះបញ្ចាំងយ៉ាងច្រើនអំពីការប្រកួតកីឡាផ្សេងៗ។

កម្មវិធីនេះ គឺរៀបចំឡើង ដើម្បីប្រកួតប្រជែងភាពរឹងមាំផ្នែកកាយសប្បទា បញ្ញា ស្មារតី ដំបូងបង្អស់នៅកម្ពុជា ផលិតឡើងដើម្បីលើកកម្ពស់ ក៏ដូចជាជំរុញទូរទស្សនិកជនគ្រប់ស្រទាប់ ឲ្យចេះស្រឡាញ់សុខភាព ការហាត់ប្រាណប្រចាំថ្ងៃ និងភាពរឹងមាំខាងផ្នែកស្មារតី។
បេក្ខជនមកពីរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងបាត់ដំបង ហើយជ្រើសរើសបានបេក្ខជនជើងខ្លាំងជាច្រើនរូប ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី ដែលមានទឹកប្រាក់រង្វាន់ដ៏សម្បើម រហូតដល់ មួយរយលានរៀល (១០០លានរៀល) នៅទូរទស្សន៍ CTN៕

អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ