សុខភាព
កំពុងធ្វើការពីផ្ទះ? ទទួលទានអាហារសម្រន់ទាំងនេះដើម្បីជំនួយសុខភាព
មនុស្សមិនតិចទេកំពុងស្ថិតក្នុងបរិបទធ្វើការពីផ្ទះ ដោយសារស្ថានភាពវីរុសកូវីដ-១៩មិនទាន់ថមថយការឆ្លងរាលដាល។
ប្រាកដណាស់ ធ្វើការនៅផ្ទះខុសគ្នាពីទៅកន្លែងការងារផ្ទាល់។ នៅផ្ទះអាចមានការរំខានពីអ្នកជិតខាងឬសមាជិកគ្រួសាឯងរតែម្ដង ព្រោះគ្រប់គ្នាសុទ្ធតែមិនអាចទៅណាបានដូចគ្នា។
មូលហេតុនេះ យើងក៏កើតអារម្មណ៍ធុញទ្រាន់ ឆាប់អស់កម្លាំង ដែលបញ្ហានេះនាំឱ្យអសកម្មទៅលើលទ្ធផលការងារក៏ថាបាន។ ដូច្នេះ ក្រៅពីសម្រាកខ្លះ និងបរិភោគអាហារ៣ពេល គ្រប់គ្នាត្រូវយកចិត្តទុកដាក់លើអាហារសម្រន់ផងដែរ ដើម្បីជំនួយសុខភាពរឹងមាំ និងផ្ដល់ថាមពលដល់រាងកាយឱ្យបំពេញកិច្ចការបានប្រសើរ។
ទាំងនេះជាអាហារសម្រន់និងភេសជ្ជៈមួយចំនួនដែលសម្បូរសារធាតុចិញ្ចឹមផង និងអាចផ្តល់ថាមពលឲ្យរាងកាយបានយូរផង៖
-ផ្លែចេកទុំ សម្បូរជាតិសរសៃ វីតាមីនAនិងC ជំនួយសុខភាពភ្នែក

-ប្រភទដំឡូងជ្វា ផ្ទុកវីតាមីនCនិងE ជាតិសរសៃ និងជាតិ Beta-carotene ជំនួយសុខភាពបេះដូង

-ផ្លែប៉ោម វីតាមីនCនិងE និងជាតិ Beta-carotene ជំនួយសុខភាពសួត
/__opt__aboutcom__coeus__resources__content_migration__simply_recipes__uploads__2020__09__Apple-Guide-LEAD-6-69f14e10078c45c8a4dd8054a75fe5c2.jpg)
-ស៊ុតមាន់ស្ងោ មានសារធាតុ Lutein ផវីតាមីនDនិងB12 ជំនួយសុខភាពខួរក្បាល
-គ្រាប់ធុញ្ញជាតិ ផ្ទុកដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ប្រឆាំងការរលាក

-តែបៃតង ការពារខួរក្បាលនិងជួយសម្រួលឱ្យចិត្តស្ងប់ស្ងាត់

កុំភ្លេច! បើចង់បានថាមពលបន្ថែម ក៏ដូចជាទទួលបាននូវសារធាតុប្រឆាំងអុកស៊ីតកម្ម គួរជ្រើសទទួលទានអាហារប៉ុន្មានប្រភេទនេះជាអាហារសម្រន់ប្រចាំថ្ងៃ ដើម្បីសុខភាពកាន់តែល្អទ្វេរឡើង៕
អត្ថបទ៖ សន្យា
ចុចអាន៖ ដើម្បីសម្រស់និងអាយុរវែង ត្រូវជ្រើសទទួលអាហារដែលត្រឹមត្រូវតាមវ័យ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ