ព័ត៌មានអន្ដរជាតិ
វៀតណាម រកឃើញទីតាំង៣កន្លែង ប្រើសារធាតុគីមី ត្រាំត្រយ៉ូងចេក
ប៉ូលិសទីក្រុងហូជីមិញ កាលពីថ្ងៃទី៨ ខែកក្កដា បានរកឃើញត្រយ៉ូងចេកដែលចិតរួចរាប់រយគីឡូក្រាម ត្រាំក្នុងទឹកដែលមានសារធាតុបូរ៉ាក់ (Borax) និងសារធាតុ bleaching នៅទីតាំងចំនួនបី កំពុងរង់ចាំត្រៀមដាក់លក់និងចែកចាយនៅលើទីផ្សារ។

យោងតាម នាយកដ្ឋានប៉ូលិសសេដ្ឋកិច្ច (PC03) បានប្តឹងករណីប្រឆាំងនឹងទីតាំងចំនួនបី នៅក្នុងតំបន់លំនៅដ្ឋាន Ben Luc ក្នុងសង្កាត់ Binh Dong ខណ្ឌទី ៨ ពីបទប្រើប្រាស់សារធាតុគីមីពុលក្នុងអាហារ។ សារធាតុគីមីធ្វើឲ្យពួកវាមើលទៅកាន់តែមានពណ៌សស្អាត មានរសជាតិស្រួយ និងកាន់តែរក្សារទុកបានយូរ។
យ៉ាងណា ក្រុមប៉ូលិសបានឆ្មក់ចូលក្នុងពេលដំណាលគ្នានឹងកន្លែងទាំងបី ហើយបានរកឃើញកម្ទេចកម្ទីផ្លែត្រយ៉ូងចេកជាច្រើនដើម ដែលត្រាំក្នុងធុងប្លាស្ទិកចំណុះ ២០០ លីត្រ ដែលពោរពេញទៅដោយសាធារធាតុពណ៌ស។ នៅក្រុមហ៊ុនមួយ ទៀត ដែលមានបុគ្គលិកច្រើននាក់ ពួកគេបានរកឃើញត្រយ៉ូងចេកដែលចិតរួច ៦០គីឡូក្រាម ត្រាំក្នុងធុងដែលពោរពេញទៅដោយល្បាយនៃុសារធាតុ sodium metabisulfite, alum និងបូរ៉ាក់។
ម្ចាស់រោងចក្រមួយបាននិយាយថា អាជីវកម្មនេះមិនបានចុះបញ្ជីទេ ហើយគាត់មិនមានលិខិតបញ្ជាក់សុវត្ថិភាពអាហារទេ។ ជាទូទៅ គាត់បានទិញត្រយ៉ូងចេកប្រហែល ៥០០ គីឡូក្រាមក្នុងមួយថ្ងៃក្នុងតម្លៃ ៨ពាន់ដុង ហើយត្រាំវាម្តងហើយម្តងទៀតក្នុងទឹកដែលបានលាយគីមីរួចជាស្រេច។ ក្រោយពីចិតរួច បន្លែទាំងនោះត្រូវប្រមូលបាន២០០គីឡូក្រាម ហើយលក់ទៅលក់ដុំក្នុងតម្លៃ២ម៉ឺន-៣ម៉ឺនដុងក្នុងមួយគីឡូក្រាម ។
ក្រោយមក ទើបប៉ូលិសរឹបអូសបានម្សៅក្រាមពណ៌សជាង ១១៥ គីឡូក្រាម និងម្សៅក្រាមពណ៌គីមីរាប់សិបគីឡូក្រាមពីកន្លែងទាំងបី។
ត្រយ៉ូងចេកត្រូវបានប្រើប្រាស់ក្នុងមុខម្ហូបវៀតណាមជាច្រើន ដើម្បីបង្កើនរសជាតិ និងធ្វើជារបសកែច្នៃជាច្រើនទៀត។ នៅប្រទេសវៀតណាម ការប្រើប្រាស់សារធាតុ borax ត្រូវបានហាមឃាត់ក្នុងការផលិត និងកែច្នៃអាហារ ដោយសារវាជាសារធាតុគីមីពុលដែលអាចប៉ះពាល់ដល់សុខភាពរយៈពេលវែង និងអាចនាំឲ្យថយចុះការយល់ដឹង។ ប៉ុន្តែអ្នកផលិតដែលគ្មានសីលធម៌មួយចំនួនបន្តប្រើវាក្នុងអាហារ។
ជាពិសេស ពួកគេបានប្រើលើសពីកម្រិតដែលអនុញ្ញាត សូដ្យូមមេតាប៊ីស៊ុលហ្វីតអាចបណ្តាលឲយមានរោគសញ្ញាចាប់ពីកម្រិតស្រាល ឈឺពោះ រាគ ប្រតិកម្មអាឡ័កស៊ី ឬអាចរហូតដល់ធ្ងន់ធ្ងរ ពិបាកដកដង្ហើម ហៀរសំបោរ ខូចថ្លើម និងតម្រងនោម និងរហូតដល់ស្លាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វៀតណាម ផាកពិន័យនិងដាក់ពន្ធនាគារចំពោះអ្នកដែលបំពានច្បាប់ លក់សត្វមានជំងឺលើទីផ្សារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


