ព័ត៌មានអន្ដរជាតិ
សន្ទស្សន៍តម្លៃអ្នកផលិតនៅចិន ធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល ២ ឆ្នាំ
បរិត្តផរណាអ្នកផលិត ដែលឆ្លុះបញ្ជាំងតាមរយៈសន្ទស្សន៍តម្លៃអ្នកផលិត (PPI) នៅប្រទេសចិន បានធ្លាក់ចុះខ្លាំងកាលពីខែមិថុនា ដល់កម្រិតទាបបំផុតក្នុងរយៈពេល ២ ឆ្នាំ ចំពេលដែលសេដ្ឋកិច្ចចិនប្រឈមនឹងភាពមិនប្រាកដប្រជាដោយសារតែសង្រ្គាមពាណិជ្ជកម្មសកល និងកម្សោយតម្រូវការក្នុងស្រុក ដែលជំរុញឱ្យរដ្ឋាភិបាលបញ្ចេញគោលនយោបាយជំរុញកំណើនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញថា PPI ប្រចាំខែមិថុនា របស់ចិន បានធ្លាក់ចុះ ប្រមាណ ៣,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំំមុន និងធំជាងការធ្លាក់ចុះ ៣,៣ ភាគរយ កាលពីខែឧសភា។ វាគឺជាការធ្លាក់ចុះដ៏អាក្រក់បំផុតរាប់តាំងពីខែកក្កដា ឆ្នាំ ២០២៣។
លោក Dong Lijuan អ្នកជំនាញផ្នែកស្ថិតិរបស់ NBS បាននិយាយថា ឧស្សាហកម្មតម្រង់ទិសនាំចេញមួយចំនួន បានស្ថិតនៅក្រោមសម្ពាធដោយសារតែលក្ខខណ្ឌតម្លៃ។ លោកបន្តយ៉ាងដូច្នេះថា៖ «ភាពមិនច្បាស់លាស់ក្នុងបរិយាកាសពាណិជ្ជកម្មពិភពលោក បានប៉ះពាល់ដល់ការរំពឹងទុកពីការនាំចេញរបស់សហគ្រាសចិន»។

សកម្មភាពរោងចក្រចិន ឯណោះវិញ បានធ្លាក់ចុះក្នុងរយៈពេល ៣ ខែជាប់ៗគ្នានៅខែមិថុនា ដោយការងារ និងការបញ្ជាទិញនាំចេញ នៅតែខ្សោយ។ សេដ្ឋវិទូចិន លោក Zichun Huang បាននិយាយថា តម្រូវការទំនងជានឹងធ្លាក់ចុះនៅចុងឆ្នាំនេះ ដោយសារតែការធ្លាក់ចុះនៃការនាំចេញ និងការគាំទ្ររបស់រដ្ឋាភិបាល។
គេមើលឃើញថា ដោយសារតែកម្សោយតម្រូវការក្នុងស្រុក ក្រុមហ៊ុនចិននានាបានផ្តល់ការបញ្ចុះតម្លៃផ្សេងៗ ដើម្បីបង្កើនការលក់។ ការណ៍នេះ បាននាំឱ្យមន្ត្រីចិនអំពាវនាវឱ្យបញ្ចប់សង្គ្រាមតម្លៃដ៏ខ្លាំងក្លានៅក្នុងឧស្សាហកម្មរថយន្ត៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៨ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


