Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីបន្តបន្ទាប់អង្រួនប្រទេសហ្គាតេម៉ាឡាសម្លាប់មនុស្ស ២ នាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ Reuters នៅថ្ងៃទី០៩ខែកក្កដានេះ ការរញ្ជួយដីជាបន្តបន្ទាប់បានកក្រើកប្រទេស ហ្គាតេម៉ាឡា ដោយជំរុញឱ្យអាជ្ញាធរស្នើឱ្យប្រជាជនជម្លៀសខ្លួនចេញពីអគារ ខណៈមនុស្ស២នាក់បានបាត់បង់ជីវិត។

បុគ្គលិកសង្គ្រោះព្យាយាមតាញរថយន្តដែលកប់ក្រោមថ្មក្រោយរញ្ជួយដី (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រញ្ជួយដីកម្រិតពី៣.៩ ដល់ ៥.៦ រ៉ិចទ័រ បានអង្រួនភាគខាងត្បូងប្រទេសហ្គាតេម៉ាឡា ដែលមានចំណុចកណ្តាលស្ថិតនៅក្បែរទីក្រុង Amatitlan និង Alotenango ភាគនិរតីនៃរដ្ឋធានី នេះបើយោងតាមវិទ្យាស្ថានរញ្ជួយដីរបស់ប្រទេស ។

យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា មនុស្សពីរនាក់បានបាត់បង់ជីវិតដោយសារតែរថយន្តរបស់ពួកគេបានកប់ក្រោមដីក្រោយមានបំណាក់ដីលើផ្លូវហាយវេមួយក្នុងអំឡុងពេលមានរញ្ជួយដី។

មានប្រជាជនខ្លះបានរងរបួស និងបង្ខំមនុស្សរាប់សិបនាក់ឱ្យជម្លៀសអគារនានា ខណៈសំឡេងរោទិ៍ជូនដំណឹងពីរញ្ជួយដីបានបន្លឺឡើងពេញទីក្រុង៕

(រូបភាព៖ CTTO)
មនុស្សម្នារត់ចេញពីអគារក្រោយរញ្ជួយដី (រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

៤នាក់ស្លាប់ និងជាង ១ ៣០០នាក់ត្រូវជម្លៀសចេញ ដោយសារភ្លៀងធ្លាក់ខ្លាំង​នៅ​កូរ៉េខាងត្បូង

ព័ត៌មានជាតិ៦ នាទីutes មុន

លោក ស៊ុន ចាន់ថុល បញ្ជូន​ឯកសារ​មួយ​ទៅ​រដ្ឋាភិបាលអាមេរិកទាំងកណ្ដាលយប់ពាក់ព័ន្ធ​នឹង​ពន្ធ​បដិការ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

យោធាមីយ៉ាន់ម៉ា ដណ្តើមបានក្រុងសំខាន់មួយមកវិញក្រោយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជិតមួយឆ្នាំ

កីឡា១៨ នាទីutes មុន

អ្នក​ជំនាញទ្រីយ៉ាត្លុង​ បញ្ជាក់​ពី​មូលហេតុចំៗ​កីឡា​នេះ​មិន​សូវ​មាន​អ្នក​លេង​ ឬ​អ្នក​ហាត់​ដូច​កីឡា​ដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម