ព័ត៌មានអន្ដរជាតិ
តុលាការកូរ៉េខាងត្បុង ចេញដីកាឃុំខ្លួនលោក Yoon ជាលើកទីពីរ
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានជាប់ឃុំខ្លួននៅពន្ធនាគារជាលើកទីពីរវិញនៅថ្ងៃព្រហស្បតិ៍ទី១០ខែកក្កដានេះ ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹក បន្ទាប់ពីតុលាការកណ្ដាលក្រុងសេអ៊ូល បានអនុម័តសំណើរបស់រដ្ឋអាជ្ញាពិសេស Cho Eun-seok ជុំវិញការព្រួយបារម្ភថា អតីតប្រធានាធិបតីអាច«បំផ្លាញព័ស្តុតាង»។

ការចោទប្រកាន់លើលោក Yoon រួមមាន ការរំលោភបំពានអំណាច ការរារាំងយុត្តិធម៌ ការក្លែងបន្លំឯកសារ និងការបះបោរ ដែលទោសធំបំផុតគឺអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត ឬទោសប្រហារជីវិត។ លោក Yoon ធ្លាប់ជាប់ឃុំអស់រយៈពេល ៥២ថ្ងៃកាលពីខែមករា តែត្រូវបានដោះលែងក្នុងខែមីនា។
យ៉ាងណា តុលាការបានផ្តល់ដីកាឃុំខ្លួនថ្មី ដោយហេតុបារម្ភថា លោក Yoon អាចលួចហោះចេញក្រៅប្រទេស និងរំខានដល់សាក្សី ក្នុងការស៊ើបអង្កេតដែលកំពុងបន្ត។
សូមរឭកថា តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បានដកលោក Yoon ចេញពីតំណែងកាលពីខែមេសា បន្ទាប់ពីរដ្ឋសភាបានចោទប្រកាន់អតីតប្រធានាធិបតីរូបនេះសម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកក្នុងខែធ្នូឆ្នាំ២០២៤។ សមាជិកសភាកូរ៉េខាងត្បូងនៅពេលនោះ បាននាំគ្នាហក់ឡើងលើជញ្ជាំងអគាររដ្ឋសភា ហើយទម្លុះខ្សែការពារ ដើម្បីបោះឆ្នោតប្រឆាំងនឹងច្បាប់អាជ្ញាសឹករបស់លោក Yoon។
រដ្ឋាភិបាលកូរ៉េខាងត្បូង បានតែងតាំងលោក Cho Eun-seok ជារដ្ឋអាជ្ញាពិសេស ដោយដឹកនាំក្រុមរដ្ឋអាជ្ញា និងអ្នកស៊ើបអង្កេតជាង ២០០នាក់ ក្នុងករណីរបស់លោក Yoon ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Lee Jae-myung ឡើងកាន់តំណែងជាប្រធានាធិបតីថ្មី៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


