សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជាង ២,១៩ ពាន់លានដុល្លារ នៅក្នុងឆមាសទី១
នៅឆមាសទី១ ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជាង ២,១៩ ពាន់លានដុល្លារ កើនឡើង ៦,៦% ធៀបនឹងរយៈពេលដូច្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅថៃជាង ៤៤៨ លានដុល្លារ កើន ១,៩% ចំណែកឯថៃនាំទំនិញចូលមកវិញ មានទំហំទឹកប្រាក់ ១,៧៤ ពាន់លានដុល្លារ កើន ៧,៩%។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា ការបិទព្រំដែនរវាងថៃ និងកម្ពុជា ខាតបង់ផលប្រយោជន៍ទាំងសងខាង ដូចប្រមុខរដ្ឋាភិបាលបានអំពាវនាវថា ការប៉ះទង្គិចគ្នាតាមព្រំដែន សុំកុំពង្រីកទំនាស់ឱ្យរាលដាលធំដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការបិទព្រំដែនគោកទាំងអស់ជាមួយកម្ពុជា ជាឯកតោភាគីរបស់ភាគីថៃ បច្ចុប្បន្ននេះ សភាពការពាណិជ្ជកម្ម ក៏ដូចជាភាគីថៃ ជាពិសេសអ្នករកស៊ី បានបង្វែរទិសការនាំចូលទំនិញគ្រឿងឧបភោគបរិភោគដទៃទៀតមកកម្ពុជាទៅតាមផ្លូវទឹកវិញ លើកលែងតែប្រភេទទំនិញដែលកម្ពុជាបិទការនាំចូលពីថៃប៉ុណ្ណោះ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា៖ «សភាពការពាណិជ្ជកម្មនាពេលបច្ចុប្បន្ននេះ ទាំងភាគីថៃ ជាពិសេសអ្នករកស៊ីបានបង្វែរការនាំចូលទៅតាមផ្លូវទឹកវិញ ពីព្រោះកម្ពុជាបិទការនាំចូលពីថៃទាំងស្រុងទៅលើប្រភេទ ប្រេងឥន្ធនៈ ឧស្ម័ន អគ្គិសនី និងបន្លែ ផ្លែឈើប៉ុណ្ណោះ ហើយគ្រឿងឧបភោគបរិភោគដទៃទៀត នៅដំណើរការជាធម្មតា គឺដឹកជញ្ជូនតាមផ្លូវទឹកឆ្ពោះមកកម្ពុជាតាមកំពង់ផែក្រុងព្រះសីហនុ»។
កម្ពុជានាំចេញផលិតផលកសិម្មទៅប្រទេសថៃដូចជា ដំឡូងមី ពោត ម្រេច សណ្ដែក និងស្វាយ ខណៈថៃនាំមកវិញនូវសម្ភារៈសំណង់ គ្រឿងអេឡិកត្រូនិក គ្រឿងយន្តកសិកម្ម ភេសជ្ជៈ បន្លែ ផ្លែឈើ។
យោងក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លានដុល្លារ ចំណែកថៃនាំចូលមកវិញ ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


