ជីវិតកម្សាន្ដ
ជាតារាល្បីមែនពិត តែ Dilraba នៅតែមានស្បែកគ្រើម និងមុខមិនស្អាត
កាលពីពេលថ្មីៗនេះតារាសម្ដែងនាង Dilraba Dilmurat បានបង្ហាញខ្លួននៅក្នុងកម្មវិធីបង្ហាញម៉ូដក្នុងក្របខ័ណ្ឌនៃសប្តាហ៍ម៉ូដប៉ារីស។ រាជិនីសម្រស់របស់ចិន បានស្លៀករ៉ូបវាលខ្នងពណ៌ខ្មៅដែលមានផ្កា 3D ធំនៅចង្កេះ។ តារាស្រីរូបនេះ តែងតែប្រើដៃបិទបាំងដើមទ្រូងសិចស៊ី នៅមុខកាមេរ៉ាជានិច្ច។

Dilraba បានជ្រើសរើសម៉ូដសក់លើកខ្ពស់ ហើយពាក់គ្រឿងអលង្ការដ៏ភ្លឺចិញ្ចាច ដើម្បីបង្ហាញពីទិដ្ឋភាពរបស់នាង។ យ៉ាងណាមិញ អ្វីដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺការតុបតែងខ្លួនមិនស្អាត។ ជាពិសេស ពាក់ព័ន្ធនឹងស្បែកដងខ្លួន បានបង្ហាញយ៉ាងច្បាស់ពីស្ថានភាពមិនល្អ ដោយមានស្នាមមុនតូចៗជាច្រើនសន្លឹកក្នុងរូបថតជាបន្តបន្ទាប់ដែលថតដោយអ្នកដើរកាត់។
ទោះជាយ៉ាងណាក៏ដោយ នេះក៏មិនមែនជាលើកទីមួយទេដែល តួឯកស្រីចិនក្នុងរឿង «និស្ស័យស្នេហ៍ទេវតា៣ជាតិ» ធ្វើឲ្យមនុស្សខកចិត្តជាមួយនឹងស្បែកគ្រើម និងមុខមាត់មិនស្អាតផងរបសនាង។ មុននោះនាងក៏បានបង្ហាញពីពេលវេលាមិនល្អជាច្រើនជាសាធារណៈផងដែរ ។ ជាពិសេស គឺតារាស្រីតែងតែធ្វេសប្រហែសបង្ហាញស្បែកខ្លាញ់ និងការតុបតែងមុខក្រាស់ៗពេក។
មិនត្រឹមតែប៉ុណ្ណោះ Dilraba ក៏ចាប់ផ្តើមបង្ហាញសញ្ញានៃភាពចាស់ ដូចជាស្នាមជ្រួញលើថ្ងាសនៅពេលស្នាមញញឹម ម្តងៗ ដែលនោះនាំឲ្យនាងបាត់បង់តំណែងជាតារាកំពូលសម្រស់ របស់ពិភពកម្សាន្តក្នុងប្រទេសចិន៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃកំពុងវឹកវរនយោបាយផ្ទៃក្នុង G-Dragon លុបចោលការប្រគំតន្ត្រីចោលភ្លាមៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


