ព័ត៌មានជាតិ
កម្ពុជានឹងចាប់អនុវត្តច្បាប់កាតព្វកិច្ចយោធាចាប់ពីឆ្នាំក្រោយទៅ
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថាចាប់ពីឆ្នាំ២០២៦តទៅកម្ពុជានឹងចាប់អនុវត្តច្បាប់កាតព្វកិច្ចយោធាដែលនឹងជួយដល់ការបង្កើនបរិមាណ និងប្រសិទ្ធភាពកងទ័ពនៅកម្ពុជា។ ជាមួយគ្នានេះសម្ដេចក៏ណែនាំឱ្យធ្វើវិសោធនកម្មច្បាប់ឱ្យបន្ថែមរយៈពេលបំពេញកាតព្វកិច្ចដល់២ឆ្នាំផងដែរ។

ថ្លែងក្នុងពិធីអបអរខួបទី៣២ទិវាកងរាជអាវុធហត្ថព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថានេះគឺជាផ្នែកមួយនៃការកសាងកម្លាំងទ័ពនៅកម្ពុជា ដែលនឹងជួយឱ្យមានយោធិនគ្រប់គ្រាន់សម្រាប់បំពេញការងារ និងជួយកសាងកម្លាំងធនធានដែលមានវិន័យចូលក្នុងសង្គមផងដែរ។
សម្ដេចថា៖ «២ឆ្នាំនេះបើសិនជាគាត់មិនចូលគាត់អាចនៅវ៉ៃតបកាប់ចាក់ជាបងធំ តែដោយគាត់បានបណ្ដុះបណ្ដាលមានកាតព្វកិច្ចធ្លាប់បានអប់រំវិន័យសណ្ដាប់ធ្នាប់ឱកាសដែលគាត់ក្លាយជាបុគ្គលល្អក្នុងសង្គមកាន់តែប្រសើរ។ ហើយច្រើនឆ្នាំយើងនឹងកសាងធនធានមនុស្សដែលមានការលត់ដំក្នុងកងយុទ្ធពលខេមរភូមិន្ទកាន់តែច្រើន ហើយបើសិនជាមានសភាពការចាំបាច់យើងមានទ័ពដែលអាចចុចឈ្មោះហៅមកបានដោយគាត់មានការហ្វឹកហ្វឺនខ្លះរួចស្រេច»។

យោងតាមច្បាប់ស្ដីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ ពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុចាប់ពី១៨ដល់៣០ឆ្នាំត្រូវបំពេញកាតាព្វកិច្ចយោធា (ស្ត្រីភេទត្រូវផ្អែកតាមការស្ម័គ្រចិត្ត) ក្រោយចប់ភារកិច្ចហើយត្រូវអនុញ្ញាតទៅកាន់ជីវភាពស៊ីវិលវិញ ប៉ុន្ដែត្រូវឋិតក្នុងក្របខណ្ឌយោធិនបម្រុង ដែលត្រូវបានទទួលការអញ្ជើញគ្រប់ពេលវេលាមកបំពេញភារកិច្ចតាមការចាំបាច់របស់ប្រទេសជាតិ ក្នុងកងទ័ពតាមគ្រប់រូបភាពតាមកាលៈទេសៈតម្រូវ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ