ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់មន្ទីរសុខាភិបាលរាជធានី ខេត្ត ពង្រឹងការអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ប្រធានអង្គភាព មន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវពង្រឹងការអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព គុណភាព និងដោយស្មារតីបុរេសកម្ម ជាជាងប្រតិកម្ម ហើយត្រូវដោះស្រាយបញ្ហាភ្លាមៗ ឱ្យបានលឿនទាន់ពេលវេលា ដើម្បីឆ្លើយតបទាន់សភាពការណ៍។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកក្កដា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ លោកបានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវអនុវត្តឱ្យបានខ្ចាប់ខ្ជួន និងត្រូវប្រជុំផ្សព្វផ្សាយដល់មន្រ្តីរាជការ បុគ្គលិកបម្រើការងារទាំងអស់ឱ្យបានយល់ស្របតាមគោលការណ៍របស់ក្រសួង ដោយត្រូវប្រើប្រាស់ភាសាតែមួយ និងអនុវត្តខ្លឹមសារមួយ ចៀសវាងការអនុវត្តដាច់ដោយផ្នែកៗ។ ទន្ទឹមនឹងនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ឯកសារលិខិតស្នាម ដោយត្រូវរៀបចំ និងពិនិត្យឱ្យច្បាស់លាស់ មុននឹងដាក់ឱ្យប្រើប្រាស់ ឱ្យសមស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល។

បន្ថែមពីនេះ លោកបានប្រាប់ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋ និងអ្នកជំងឺបសស អ្នកជំងឺមូលនិធិសមធម៌ ក្នុងការសម្របសម្រួលដល់ប្រជាពលរដ្ឋ ដើម្បីបង្ករឱ្យមានភាពងាយស្រួល លំហូច្បាស់លាស់។ ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋ ឬអ្នកជំងឺ ដោយឥរិយាបថ កាយវិការល្អ ត្រូវស្តាប់រាល់ការលើកឡើងរបស់អ្នកជំងឺ ដើម្បីជាផ្នែកមួយ ជួយដល់ការយល់អំពីស្ថានភាពរបស់អ្នកជំងឺកាន់តែច្បាស់លាស់ មុននឹងធ្វើការសន្និដ្ឋានបានត្រឹមត្រូវសមស្រប។ ជាពិសេស ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត អំពីបញ្ហាសុខភាពមាតា កុមារ ទារក ដោយត្រូវពិនិត្យតាមដានស្វែងរកគ្រប់ករណី អំពីបញ្ហាប្រឈមអត្រាមរណមាតា និងទារក ដើម្បីរកដំណោះស្រាយ រួមគ្នាក្នុងការលើកកម្ពស់សុខភាពមាតា ទារកឱ្យកាន់តែប្រសើរឡើង។
លើសពីនេះ លោកបានណែនាំដល់ប្រធានមន្ទីរពេទ្យទាំងអស់ ពិនិត្យលទ្ធភាពក្នុងការបង្កើនសកម្មភាពលើកកម្ពស់សុខភាពតាមសហគមន៍ ដូចជា ការពិនិត្យសុខភាពទូទៅជូនប្រជាជន សុខភាពភ្នែក សុខភាពកុមារ និងការអប់រំសុខភាព ដោយត្រូវសហការគ្នារៀបចំផែនការក្នុងការចុះឱ្យបានចម្រុះគ្រប់ផ្នែក៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
បច្ចេកវិទ្យា១ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ