Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ កុមារខ្វះអាហារូបត្ថម្ភ​​កើនឡើងនៅហ្គហ្សា ខណៈ​មួយថ្ងៃអ៊ីស្រាអែលសម្លាប់​ជនជាតិប៉ាឡេស្ទីន ៩៣ នាក់

បានផុស

នៅ

កុមារខ្វះអាហារូបត្ថម្ភ​​កើនឡើងនៅហ្គហ្សា ខណៈ​មួយថ្ងៃអ៊ីស្រាអែលសម្លាប់​ជនជាតិប៉ាឡេស្ទីន ៩៣ នាក់

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​AP អង្គការសហប្រជាជាតិបានរាយការណ៍កាលពីថ្ងៃអង្គារថាអត្រាកង្វះអាហារូបត្ថម្ភរបស់កុមារនៅហ្គាហ្សាបានកើនឡើងជាងទ្វេដងចាប់តាំងពីប្រទេសអ៊ីស្រាអែលបានរឹតបន្តឹងផ្លូវដឹកជំនួយក្នុងខែមីនា ខណៈប្រជាជនប៉ាឡេស្ទីនជាង ៩០ នាក់ រួមទាំងស្ត្រី និងកុមារជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ។

ជនជាតិប៉ាឡេស្ទីនដែលបាត់បង់សមាជិកគ្រួសារក្នុងការវាយប្រហារបស់អ៊ីស្រាអែល។ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមជំនួយចម្បងរបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន UNRWA បាននិយាយថានៅក្នុងខែមិថុនា កុមារប្រហែល ១ ក្នុងចំណោម ១០ នាក់ដែលមានអាយុក្រោម ៥ ឆ្នាំនៅក្នុងតំបន់ហ្គាហ្សាបានទទួលរងការកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដែលកើនឡើង​ជិត​ពីរ​ដង​ធៀប​នឹង​ខែ​មីនា។

ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​មួយ​ទៀត​គឺ​អង្គការ​យូនីសេហ្វ​ក៏​បាន​រក​ឃើញ​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ភាព​អត់ឃ្លាន​ដែរដោយកុមារខ្វះអាហារូបត្ថម្ភជាង ៥,៨០០ នាក់ក្នុងខែមិថុនា បើធៀបនឹងប្រហែល ២,០០០ នាក់ក្នុងខែកុម្ភៈ។

វិបត្តិមនុស្សធម៌កាន់តែអាក្រក់ឡើង បន្ទាប់ពីការវាយលុកជាថ្មីរបស់អ៊ីស្រាអែលក្នុងខែមីនា ដែលបានរឹតបន្តឹងជំនួយដើម្បីដាក់សម្ពាធក្រុមហាម៉ាសឱ្យដោះលែងចំណាប់ខ្មាំង។ ទោះបីជាអ៊ីស្រាអែលបានបន្ធូរបន្ថយការបិទផ្លូវបន្តិចក្នុងខែឧសភាក៏ដោយ ជំនួយនៅតែមានកម្រិត ដោយមានរថយន្តតែ ៦៩ គ្រឿងចូលហ្គាហ្សាជារៀងរាល់ថ្ងៃ ពោលគឺតិចជាងរាប់រយគ្រឿងដែលត្រូវការ។

ជនជាតិប៉ាឡេស្ទីនរងរបួសបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល(រូបភាព៖ EPA)

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បន្តបំផ្លិចបំផ្លាញតំបន់ហ្គាហ្សា។ ការវាយប្រហារចុងក្រោយបំផុតមួយបានសម្លាប់សមាជិក ១៩ នាក់នៃគ្រួសារតែមួយនៅក្នុងទីក្រុងហ្គាហ្សា ។ សរុបមក មានអ្នកស្លាប់ចំនួន ៩៣ នាក់ និងរបួស ២៧៨ នាក់ ត្រូវបានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

ទន្ទឹមនឹងនេះ ការវាយប្រហារបានហក់ចូលទៅក្នុងតំបន់ West Bank និងប្រទេសលីបង់ថែមទៀត។ ជនជាតិអាមេរិកដើមកំណើតប៉ាឡេស្ទីនម្នាក់ ត្រូវបានអ្នកតាំងលំនៅអ៊ីស្រាអែលលើតំបន់West Bank វាយរហូតដល់ស្លាប់ ជំរុញឱ្យមានការអំពាវនាវពីសហរដ្ឋអាមេរិក ឱ្យមានការស៊ើបអង្កេត។ នៅប្រទេសលីបង់ ការវាយប្រហាររបស់អ៊ីស្រាអែលក៏បានសម្លាប់មនុស្ស ១២ នាក់ រួមទាំងជនភៀសខ្លួនស៊ីរីផងដែរ។

ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២៣ ជនជាតិប៉ាឡេស្ទីនជាង ៥៨,៤០០ នាក់ត្រូវបានសម្លាប់ និងជាង១៣៩,០០០ នាក់បានរងរបួស នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា។ កិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់បានជាប់គាំង ដោយមិនមានការទម្លាយទេ បន្ទាប់ពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនាពេលថ្មីៗនេះ៕

កុមារប៉ាឡេស្ទីនមានជំងឺខ្វះអាហាររូបត្ថម្ភ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៥ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៥ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម