កីឡា
យូឌៃ អូកាវ៉ា ប្រាប់ពីជីវិតបាល់ទាត់នៅកម្ពុជាចូលឆ្នាំទី៧ ទាំងមិននឹកស្មានដល់
ខ្សែបម្រើដ៏ឆ្នើម យូឌៃ អូកាវ៉ា បានបន្តលេងនៅក្លិបបាល់ទាត់កម្ពុជាឈានចូលឆ្នាំទី៧ហើយ គិតចាប់តាំងពីឆ្នាំ ២០១៨ រហូតទទួលបានសញ្ជាតិខ្មែរនៅឆ្នាំ ២០២៣។

រហូតដល់ពេលនេះ យូឌៃ បានលេងឲ្យក្លិបកម្ពុជាចំនួន ៤ គឺ ក្លិបកងយោធពលខេមរភូមិន្ទ នៅឆ្នាំ ២០១៨ ក្លិបអង្គរថាយហ្គឺរ នៅឆ្នាំ ២០១៩ ក្លិបភ្នំពេញក្រោន នៅឆ្នាំ ២០២១ និងក្លិប ព្រះខ័នរាជស្វាយរៀង នៅឆ្នាំ ២០២៥។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» យូឌៃ អូកាវ៉ា បានប្រាប់ថា តាមពិតទៅ រូបគេមិននឹកស្មានដល់ពីការលេងបាល់ទាត់នៅកម្ពុជាច្រើនឆ្នាំរហូតដល់ពេលនេះ។ ចាប់ផ្តើមបាល់ទាត់ដំបូងនៅប្រទេសកំណើត បន្ទាប់មកទៅលេងនៅប្រទេសប៉ូឡូញ ហើយបាល់មកប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៨។

កីឡាករបានរៀបរាប់ថា ៖«ពេលមកកម្ពុជាដំបូង ខ្ញុំគិតថា លេងមួយឆ្នាំ ឬពីរឆ្នាំ ខ្ញុំនឹងចាកចេញទៅប្រទេសផ្សេង ប៉ុន្តែបន្ទាប់ពីលេងបានពីរបីឆ្នាំ ខ្ញុំមានអារម្មណ៍កាន់តែចូលចិត្តប្រទេសនេះ។ ពីរឆ្នាំក្រោយមក រឿងនេះក៏បានកើតឡើង ពីព្រោះខ្ញុំថា ច្បាប់ FIFA ប្រសិនបើកីឡាករណាលេងបាន ៥ ឆ្នាំជាប់គ្នាក្នុងប្រទេសមួយ ពួកគេអាចទទួលបានសញ្ជាតិ។ ពេលនោះខ្ញុំក៏ស្ទើរតែមិនជឿ ១០០% ដែរ»។
កីឡាករបន្តថា ៖«និយាយត្រង់ ខ្ញុំធ្លាប់ទទួលបានឱកាសចេញទៅប្រទេសផ្សេងដែរ តែមិនដឹងហេតុអ្វី ខ្ញុំអត់ទៅ។ ហាក់ដូចជា វាសនា រាល់ការសម្រេចចិត្ត ខ្ញុំតែងតែជ្រើសរើសយកកម្ពុជា អ៉ីចឹងហើយបានជានៅកម្ពុជារហូតដល់សព្វថ្ងៃ។ ខ្ញុំមិនយល់ថា ហេតុអ្វីបានជាខ្ញុំជ្រើសរើសកម្ពុជា ប៉ុន្តែប្រហែលជាមកពីពេលវេលាដែលផ្តល់ខ្ញុំទទួលបានក្លិបផ្សេងៗនៅកម្ពុជា។ ទីបំផុត ខ្ញុំជ្រើសរើសយកកម្ពុជា»។

បន្ទាប់ពីបានចូលរួមក្លិប ព្រះខ័នរាជស្វាយរៀង កីឡាករដើមកំណើតជប៉ុនហាក់មិនសូវគិតច្រើនពីគោលដៅអនាគតទេ ប៉ុន្តែរូបគេបានផ្តោតលើការអភិវឌ្ឍខ្លួនប្រចាំថ្ងៃច្រើនជាង។
កីឡាករប្រាប់ថា ៖«ខ្ញុំខិតខំអភិវឌ្ឍខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ។ សម្រាប់ខ្ញុំផ្ទាល់គឺ ព្យាយាមជារៀងរាល់ថ្ងៃ ដោយមិនគិតច្រើនពីថ្ងៃខាងមុខ ថាតើត្រូវឈ្នះជើងឯកប៉ុន្មាន។ ពិតណាស់ ការឈ្នះជើងឯកសំខាន់ ប៉ុន្តែរឿងដែលសំខាន់ តើខ្ញុំចំណាយពេលពីមួយថ្ងៃទៅមួយថ្ងៃ ឲ្យមានប្រយោជន៍យ៉ាងណា។ ខ្ញុំកំពុងអភិវឌ្ឍតាមដែលខ្ញុំអាចទៅរួច។ ដូច្នេះហើយបានជាខ្ញុំផ្តោតសំខាន់តែលើការងារប្រចាំថ្ងៃ និងព្យាយាមឲ្យបានល្អដើម្បីជួយក្រុម។ ខ្ញុំទន្ទឹងរង់ចាំរដូវកាលថ្មីចូលមកដល់»៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់