កីឡា
ផ្លូវការ! វគ្គផ្តាច់ព្រ័ត្រ Finalissima រវាងអាហ្សង់ទីន និងអេស្ប៉ាញ នឹងធ្វើនៅ ខែមីនា ២០២៦
ពានរង្វាន់ Finalissima ដែលជាពានរៀបចំឡើងសម្រាប់ការជួបគ្នារវាងក្រុមម្ចាស់ជើងឯកបាល់ទាត់ទ្វីបអឺរ៉ុប Euro ក្រុមជម្រើសជាតិ អេស្ប៉ាញ ទល់នឹងម្ចាស់ជើងឯកទ្វីប អាមេរិកខាងត្បូង Copa America អាហ្សង់ទីន បានប្រកាសអំពីពេលវេលាប្រកួតជាផ្លូវការ។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ការជួបគ្នាវគ្គផ្តាច់ព្រ័ត្រពាន Finalissima រវាង អេស្ប៉ាញ និង អាហ្សង់ទីន នឹងរៀបចំឡើងនៅចុងខែ មីនា ឆ្នាំ ២០២៦។ ជំនួបដ៏អស្ចារ្យនេះ នឹងក្លាយជាការប្រកួតដ៏ធំមួយប្រចាំប្រវត្តិសាស្ត្របាល់ទាត់ ដោយសារអ្នកគាំទ្រ នឹងបានឃើញការជួបគ្នារវាងកីឡាករជំនាន់ក្រោយ ដែលកំពុងឡើងជើងខ្លាំង Lamine Yamal លេងតទល់នឹងវីរបុរស Lionel Messi។

គួរឱ្យដឹងថា ពាន Finalissima បានរៀបចំឡើង ៣ លើករួចមកហើយ ប៉ុន្តែពាននេះត្រូវបានផ្អាក បន្ទាប់ពីរៀបចំបាន ២ លើកនៅឆ្នាំ ១៩៨៥ និង ១៩៩៣។ លុះនៅឆ្នាំ ២០២២ ទើបពាននេះចាប់ផ្តើមដំណើការឡើងវិញ ដោយ អាហ្សង់ទីន ជាអ្នកក្លាយជាជើងឯក បន្ទាប់ពីយកឈ្នះលើ អ៊ីតាលី ក្នុងលទ្ធផល ៣ ទល់នឹង ០៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


