សេចក្ដីជូនដំណឹង
ស្តាប់ហើយព្រឺសម្បុរ! វឌ្ឍនៈ នាំចម្រៀងជាតិខ្មែរទៅឆាកអន្តរជាតិ
ក្រុមហ៊ុន វឌ្ឍនៈ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ តែងតែបានចូលរួមយ៉ាងសកម្មក្នុងការនាំយកមោទកភាពរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។ ថ្មីៗនេះ ក្រុមហ៊ុន វឌ្ឍនៈ បានបោះជំហានដ៏អស្ចារ្យមួយទៀត ដោយបាន ផ្ដួចផ្ដើម សកម្មភាពដ៏មានអត្ថន័យជ្រាលជ្រៅ គឺការច្រៀងចម្រៀងជាតិ ដែលបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍កាន់តែខ្លាំងលើកម្ពុជា។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានកើតឡើងនៅពេលដែលគណៈគ្រប់គ្រងកីឡា រួមជាមួយកីឡាករ កីឡាការិនីគុនខ្មែរ ដែលបានទៅចូលរួមប្រកួតនៅ ទីក្រុងម៉ឺនយ៉ាង ខេត្តស៊ីឈួន ប្រទេសចិន។ ពួកគេបានបង្ហាញនូវ ស្មារតីស្នេហាជាតិខ្មែរដ៏មោះមុត ដោយបានរួមគ្នាជាធ្លុងមួយ បកស្រាយបទ “ពង្សាវតាខ្មែរ” យ៉ាងពីរោះរណ្ដំ និងគួរឲ្យរំភើប ដែលបានឆ្លុះបញ្ចាំងពីមោទកភាពជាតិដ៏ជ្រាលជ្រៅ។ ការសម្តែងនេះ មិនមែនគ្រាន់តែជាការច្រៀងធម្មតាៗនោះទេ ប៉ុន្តែវាគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការ «តោះ! យើងទៅច្រៀងចម្រៀងជាតិផ្ដល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខរបស់យើង» ដែលមានគោលបំណងចម្បងក្នុងការលើកកម្ពស់សីលធម៌ និងស្មារតីជាតិរបស់ប្រជាជនខ្មែរទាំងមូល ជាពិសេសវីរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិ។

សកម្មភាពដ៏គួរឲ្យកោតសរសើរនេះ បានបង្ហាញយ៉ាងច្បាស់ពីចក្ខុវិស័យរបស់ក្រុមហ៊ុនវឌ្ឍនៈ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ក្រៅពីវិស័យអាជីវកម្ម។ វាមិនត្រឹមតែជាការលើកទឹកចិត្តដល់កងទ័ពជួរមុខដែលលះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរដ៏សម្បូរបែប និងបង្ហាញពីស្មារតីរួបរួមជាតិរបស់កម្ពុជា ឲ្យកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ។ ក្រុមហ៊ុនវឌ្ឍនៈ បានសង្កត់ធ្ងន់ថា ពួកយើងនឹងនៅតែបន្តបេសកកម្មផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ សិល្បៈ និងកីឡារបស់យើងឲ្យកាន់តែទូលំទូលាយ។
តាមរយៈការ ផ្ដួចផ្ដើម ដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុនវឌ្ឍនៈ យើងសង្ឃឹមយ៉ាងមុតមាំថា ពិភពលោកនឹងបានស្គាល់ យល់ដឹង និងកោតសរសើរកាន់តែច្បាស់អំពីប្រទេសកម្ពុជាទាំងវប្បធម៌ ប្រវត្តិសាស្ត្រ និងភាពរឹងមាំរបស់ប្រជាជន។


-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន