កីឡា
កម្ពុជា ធ្លាក់ចំណាត់ថ្នាក់ចំនួន ២០ លេខ ក្នុងតារាង FIVB ក្រោយចប់ពាន SEA V League
ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា បានធ្លាក់ចំណាត់ថ្នាក់ក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក FIVB មកឈរជិតបាតតារាង បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងពានរង្វាន់ SEA V League ឆ្នាំ ២០២៥។

មុនការប្រកួតពាន SEA V League ចាប់ផ្តើម ក្រុមបាល់ទះជម្រើសកម្ពុជា ទទួលបានដំណឹងល្អមួយ ដោយត្រូវបានគេបញ្ចូលចំណាត់ថ្នាក់ជាលើកដំបូងទៅក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក។ ពេលនោះ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ៦៦ ឈរនៅលើក្រុមតំបន់ អាស៊ានគឺ ហ្វីលីពីន ២ ចំណាត់ថ្នាក់ ហើយឈរនៅក្រោមឥណ្ឌូណេស៊ី ១ ចំណាត់ថ្នាក់ ក្រោមវៀតណាម ៥ ចំណាត់ និងក្រោម ថៃ ១០ ចំណាត់ថ្នាក់។
យ៉ាងណា បន្ទាប់ពីបញ្ចប់ការប្រកួតពាន SEA V League ឆ្នាំ ២០២៥ ត្រឹមថ្ងៃ អាទិត្យ ទី ២០ ខែ កក្កដា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានធ្លាក់ចំណាត់ថ្នាក់ខ្លាំង ពោលដល់ទៅ ២០ ចំណាត់ថ្នាក់ឯណោះ ដោយសារតែពួកគេធ្វើមិនបានល្អនៅក្នុងពាននេះ ដោយឆ្លងកាត់ការប្រកួត ៨ ប្រកួតទាំង ២ ជើង គឺបរាជ័យទាំងអស់។
ជារួម តាមរយៈការបរាជ័យទាំងនោះ បានធ្វើឱ្យ កម្ពុជា ត្រូវគេដកពិន្ទុសរុបដល់ទៅ ៤៥.១ ពិន្ទុ ហើយបច្ចុប្បន្នបានធ្លាក់ចំណាត់ថ្នាក់មកឈរនៅលេខ ៨៦ ខណៈចំណាត់ថ្នាក់នេះ គឺ កម្ពុជា ឈរនៅលើក្រុម អ៊ីស្លង់ ដែលស្ថិតនៅបាតតារាងតែមួយប៉ុណ្ណោះ។

គួរបញ្ជាក់ថា លទ្ធផលការប្រកួតក្នុងពាន SEA V. League ២០២៥ កន្លងទៅ គឺកម្ពុជាបានបរាជ័យគ្រប់ការប្រកួត ដោយជើងទី ១ ចាញ់ វៀតណាម ០-៣, ឥណ្ឌូណេស៊ី ០-៣, ហ្វីលីពីន ២-៣ និង ថៃ ០-៣។ ចំណែកការប្រកួតជើងទី ២ បានចាញ់ វៀតណាម ០-៣, ថៃ ១-៣, ហ្វីលីពីន ១-៣, ឥណ្ឌូណេស៊ី ០-៣៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


