កីឡា
កម្ពុជា និង វៀតណាម អាចនឹងឡើងវគ្គបន្តទាំងពីរ បើ កម្ពុជា ឈ្នះ ហើយ មីយ៉ាន់ម៉ា ចាញ់ ថៃ
ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជាអាយុក្រោម ២៣ ឆ្នាំ ត្រូវប្រកួតកាត់សេចក្តីជាមួយ ក្រុម U23 វៀតណាម វេលាម៉ោង៨យប់នេះ ក្នុងពានរង្វាន់ ASEAN U23 Championsip ឆ្នាំ ២០២៥ នៅប្រទេសឥណ្ឌូណេស៊ី។

ឆ្លងកាត់១ប្រកួតដូចគ្នា ក្រុមកម្ពុជានៅមានឱកាសស្តួចស្តើងណាស់ក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីស្មើជាមួយក្រុមឡាវ ១-១។ ចំណែកក្រុម វៀតណាម មានភាគរយខ្ពស់ជាងគេក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីឈ្នះ ឡាវ ៣-០។

ក្រុមកម្ពុជា ត្រូវការឈ្នះ វៀតណាម ដាច់ខាតទើបបានឡើងទៅកាន់វគ្គបន្ត។ ទាំង កម្ពុជា និង វៀតណាម អាចឡើងទាំងពីរក្រុមតែម្តង ប្រសិនបើ ថៃ ឈ្នះ មីយ៉ាន់ម៉ា។ ផ្ទុយទៅវិញ ប្រសិនបើលទ្ធផលត្រឹមស្មើជាមួយ វៀតណាម កម្ពុជាអស់ឱកាសហើយ។

ពេលនេះពូល A ឥណ្ឌូណេស៊ី បានកក់កៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ខណៈពូល B និង C មិនទាន់មានក្រុមឡើងវគ្គបន្តទេ ប៉ុន្តែ វៀតណាម និង ថៃ មានភាគរយខ្ពស់ជាងគេ។

ចំណែកក្រុមលេ២ល្អបំផុត ពេលនេះ ហ្វីលីពីន មាន ៣ ពិន្ទុ ច្រើនជាង មីយ៉ាន់ម៉ា និង កម្ពុជា ដែលមាន ១ពិន្ទដូចគ្នា។

រហូតដល់ពេលនេះ ម៉ាឡេស៊ី ទីម័រខាងកើត ព្រុយណេ និង ឡាវ បានធ្លាក់ហើយ។
អត្ថបទ៖ វីរបុត្រ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


