ព័ត៌មានជាតិ
ឧកញ៉ា សួរ វីរៈ៖ ក្រុមហ៊ុនត្រៀមខ្លួនជាមួយរដ្ឋាភិបាល ប្រសិនមានតម្រូវការឡានដឹកពលរដ្ឋពីតំបន់បាញ់ប្រហារ មកទីទួលសុវត្ថិភាព
លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងបញ្ញើសម្ភារឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនត្រៀមខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជាប្រសិនមានការស្នើសុំតម្រូវការឡាន ដើម្បីដឹកពលរដ្ឋភៀសសឹកពីតំបន់ដែលមានការបាញ់ប្រហារ មកកាន់ទីទួលសុវត្ថិភាព។

ថ្លែងប្រាប់«កម្ពុជាថ្មី» លោកឧកញ៉ា សួរ វីរៈ បានលើកឡើងថា ពាក់ព័ន្ធបញ្ហាសង្គ្រាមព្រំដែនកម្ពុជា-ថៃ នាពេលនេះ ក្រុមហ៊ុនបានទទួលការងារចំនួនពីរដែលជួយទៅដល់ប្រជាពលរដ្ឋ។ ក្នុងនោះ ការងារទី១ គឺរាល់ទំនិញដែលពលរដ្ឋចង់ផ្ញើទៅកងទ័ពរបស់យើងដែលកំពង់ឈរ គឺពលរដ្ឋអាចផ្ញើនៅគ្រប់ទីតាំងទាំងអស់របស់វីរៈប៊ុនថាំនៅទូទាំងប្រទេសដើម្បីយើងអាចប្រមូលអំណោយទាំងអស់នោះជូនដល់វិរៈកងទ័ពកម្ពុជាដែលកំពង់ឈរជើងការពារតាមបន្ទាត់ព្រំដែន។
លោកបន្ថែមថា «ក្នុងចំណោមអំណោយទាំងអស់នោះមួយចំនួនអាចទៅដល់កងទ័ព និងមួយចំនួនទៀតជួយទៅដល់ប្រជាពលរដ្ឋភៀសសឹក ព្រោះពលរដ្ឋដែលចេញពីផ្ទះសម្បែងមកនៅទីតាំងភៀសខ្លួនក៏នៅមានភាពខ្វះខាតដូចគ្នាដែរ។ ជុំវិញបញ្ហានេះ ក្រុមហ៊ុន ក៏បានកំពុងពិភាក្សាជាមួយកងទ័ពថាតើឥវ៉ាន់ទាំងអស់នោះប្រសិនបើមិនទៅដល់កងទ័ព យើងនិងធ្វើការបែងចែកខ្លះទៅដល់ប្រជាពលរដ្ឋដែលភៀសខ្លួនពីសង្គ្រាមត្រូវការអំណោយប្រភេទណាមួយដែលចាំបាច់»។
លោកក៏បានអះអាងដែរថា៖ «សម្រាប់ការដឹកជញ្ជូនក្រុមហ៊ុនក៏ត្រៀមខ្លួនចូលជាមួយរាជរដ្ឋាភិបាលប្រសិនជាមានការស្នើសុំឡានដើម្បីដឹកប្រជាពលរដ្ឋភៀសខ្លួនពីតំបន់មានការបាញ់ប្រហារ មកទីទួលដែលមានសុវត្ថិភាព»។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី មាលី សុជាតា ថ្លែងថា ពលរដ្ឋខ្មែរស្លូតត្រង់ជិត ៨ម៉ឺននាក់ត្រូវឃ្លាតឆ្ងាយពីផ្ទះដែលធ្លាប់រស់នៅសុខសាន្ត, សាលារៀនជាង ៦រយត្រូវបិទទ្វារ, សិស្សានុសិស្សជាង ១៥ម៉ឺននាក់ បាត់បង់ការរៀនសូត្រ គ្រូបង្រៀនជាង ៦ពាន់នាក់មិនបានបង្រៀនសិស្ស ព្រោះតែការឈ្លានពានដ៏សាហាវឃោរឃៅរបស់ថៃ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


