សេដ្ឋកិច្ច
រោងចក្រផលិតជីកសិកម្មរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
រោងចក្រផលិតជីកសិកម្មរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃពុធ ទី ២២ មេសា ២០២៦នេះ បន្ទាប់ពីបានសាកល្បងផ្គត់ផ្គង់ចែកចាយផលិតផលជីកសិកម្មរយៈពេល ៦ ខែ កន្លងមក។

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំបានថ្លែងប្រាប់«កម្ពុជាថ្មី»ថា គិតមកដល់ពេលនេះបានបោះទុនវិនិយោគប្រមាណ ៤ លានដុល្លារ ហើយលើរោងចក្រផលិតជីកសិកម្មលាតសន្ធឹងលើទំហំដីប្រមាណ ១៥ ហិកតា ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
រោងចក្ររបស់លោកបានសាកល្បងផ្គត់ផ្គង់ជី ៣ ប្រភេទ រយៈពេល ៦ ខែ មកហើយ រួមមានជីធម្មជាតិសរីរាង្គ ជីលាមកជន្លេន និងជីទឹក ដែលបានប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។
អ្នកឧកញ៉ា សួរ វីរៈ បញ្ជាក់ថា រោងចក្ររបស់លោកមានសមត្ថភាពផលិតជីធម្មជាតិសរីរាង្គចំនួន ២៥០ តោន ក្នុងមួយថ្ងៃ ខណៈជីគីមីអាចផលិតបាន ៦០០ តោន ក្នុងមួយថ្ងៃ។

អ្នកឧកញ៉ា សួរ វីរៈ រោងចក្ររបស់លោក មានលទ្ធភាពបង្កើនផលិតកម្មជីធម្មជាតិរហូតដល់ ១០០០ តោន ក្នុងមួយថ្ងៃ អាស្រ័យលើតម្រូវការជាក់ស្ដែង។
ក្រៅពីរោងចក្រផលិតជីសរីរាង្គក្រុមហ៊ុន វីរៈប៊ុនថាំ មានរោងចក្រផលិតចំណីអាហារ កំពុងសាងសង់ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥១ ដែលមានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


