ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅទីក្រុងប៉េកាំងប្រទេសចិនឆក់យកជីវិតមនុស្ស៣០នាក់
យ៉ាងហោចណាស់មនុស្ស ៣០នាក់បានស្លាប់ និងរាប់ម៉ឺននាក់ត្រូវជម្លៀសចេញ ដោយសារទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងប៉េកាំង ដោយអ្នកស្លាប់ភាគច្រើននៅ Miyun និង Yanqing ដែលជាសង្កាត់ព្រៃភ្នំរបស់រដ្ឋធានីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters នៅថ្ងៃទី២៩ខែកក្កដា។

ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីចុងសប្តាហ៍បាននាំមកនូវទឹកភ្លៀងរហូតដល់ ៥៤៣មីលីម៉ែត្រ នៅក្នុងតំបន់មួយចំនួន។ ប្រជាពលរដ្ឋជាង ៨ម៉ឺននាក់ត្រូវបានជម្លៀស ដោយមានការខូចខាតផ្លូវថ្នល់ ដាច់ចរន្តអគ្គិសនីនៅក្នុងភូមិជាង ១៣០ និងការកើនឡើងកម្ពស់ទឹកទន្លេដែលជំរុញឱ្យមានការរំដោះទឹកពីទំនប់ទឹក។
ជាការឆ្លើយតបប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបញ្ជាឱ្យមានប្រតិបត្តិការជួយសង្គ្រោះពេញលេញ និងវិធានការសុវត្ថិភាពយ៉ាងតឹងរឹង រួមទាំងការផ្អាកសាលារៀន សំណង់ និងសកម្មភាពទេសចរណ៍។ នៅក្នុងខេត្ត Hebei ក្បែរនោះ ក៏មានមនុស្ស ៤ នាក់បានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានបំណាក់ដី។
ដោយមានការព្យាករណ៍ភ្លៀងធ្លាក់កាន់តែច្រើន អាជ្ញាធរទីក្រុងប៉េកាំងជំរុញឲ្យសាធារណជនស្នាក់នៅក្នុងផ្ទះ និងចៀសវាងតំបន់ងាយនឹងមានទឹកជំនន់៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


