ព័ត៌មានជាតិ
គុយបាជឿជាក់លើភាពស្មោះត្រង់កម្ពុជាចំពោះបទឈប់បាញ់ជាមួយថៃ
ប្រធានសភាគុយបាលោក Esteban Lazo Hernández បានអបអរសាទរចំពោះបទឈប់បាញ់រវាងកម្ពុជានិងថៃ ខណៈលោកថាប្រទេសលោកនឹង«គាំទ្រកម្ពុជាជានិច្ច»នៅលើឆាកអន្តរជាតិ។ នេះបើតាមខ្លឹមសារជំនួបជាមួយប្រធានសភាកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយសម្ដេចសភាធិបតីនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Esteban Lazo Hernández បានបញ្ជាក់ថា សាធារណរដ្ឋគុយបានឹងបន្តសង្កេតការណ៍ដោយយកចិត្តទុកដាក់លើករណីនេះហើយប្តេជ្ញាបន្តគំាទ្រកម្ពុជាជានិច្ចនៅលើឆាកអន្តរជាតិ។
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ថា ភាពស្មោះត្រង់របស់កម្ពុជា បានផ្ដល់ភាពជឿជាក់ដល់ទំនាក់ទំនងជាមួយគុយបាដែលឆ្នាំនេះបានឈានដល់៦៥ឆ្នាំហើយ។
សម្ដេចបន្ថែមថា៖ «ចំណងមិត្តភាព ដោយឈរលើស្មារតីមិត្តភាពស្មោះត្រង់ និងការជឿជាក់គ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍ ជាច្រើនដល់ប្រទេសទំាងពីរ និងសកលលោកផងដែរ»។

ក្រោយមានបទឈប់បាញ់កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសថៃបានបន្តចោទប្រកាន់មកកម្ពុជាជាបន្តបន្ទាប់ថាកម្ពុជាបានល្មើសនូវកិច្ចព្រមព្រៀង រហូតដល់ក្រសួងការបរទេសកម្ពុជាចេញមុខច្រានចោលនិងបានផ្ញើលិខិតបញ្ជាក់ពីការប្ដេជ្ញាចង់បានសន្ដិភាពរបស់កម្ពុជាទៅកាន់ប្រធានាធិបតីអាមេរិក ចិន ប្រធានអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្ដិសុខ និងតំណាងអចិន្ត្រៃយ៍ប្រទេសទាំងអស់នៅUNផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា២៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


