ព័ត៌មានអន្ដរជាតិ
ជម្លោះផ្ទៃក្នុងថៃ ក្តៅគគុក ក្រោយតំណាងរាស្រ្ត ហ៊ានរិះគន់កងទ័ព ដែលឈ្លានពានកម្ពុជា
នយោបាយរបស់ប្រទេសថៃ កំពុងឡើងកម្តៅខ្លាំងហើយ ដោយសារតែការផ្ទុះជម្លោះផ្ទៃក្នុងបន្ទាប់ពីតំណាងរាស្រ្តគណបក្សប្រឆាំង ហ៊ានរិះគន់កងទ័ពដែលឈ្លានពានកម្ពុជា។
តំណាងរាស្រ្តគណបក្ស People’s Party មណ្ឌលខេត្តឈុនបុរី លោក Sahassawat Kumkong បានបង្ហោះ Facebook ចោទប្រកាន់កងទ័ពថៃថា លាក់បាំងការពិតឬមិនបង្ហាញតម្លាភាព ហើយរិះគន់ការសម្រេចចិត្តរបស់រដ្ឋាភិបាល ដែលអនុញ្ញាតឲ្យយោធាដឹកនាំទំនាក់ទំនងជាមួយសាធារណជនក្នុងអំឡុងពេលជម្លោះនេះ។
លោកអំពាវនាវឲ្យរដ្ឋាភិបាលនិងកងទ័ព បង្ហាញតួលេខពិតនៃទាហានថៃដែលស្លាប់និងរបួស ក្នុងជម្លោះ ព្រោះប្រជាជនមានសិទ្ធិដឹងការពិតអំពីស្ថានភាពរបស់កូនចៅពួកគេ។

លើសពីនេះ លោកថែមទាំងរិះគន់តួនាទីរបស់កងទ័ពនៅក្នុងនយោបាយថៃ និងថវិកាដ៏ធំសម្បើមរបស់ពួកគេ ដែលលោកយល់ថា មិនបានបម្រើផលប្រយោជន៍ប្រជាជនផងដែរ។
ការរិះគន់របស់លោកបានង្ហាញពីការបែកបាក់និងបញ្ឆេះកំហឹងក្នុងនយោបាយថៃឲ្យកាន់តែខ្លាំង ដល់ថ្នាក់សកម្មជននយោបាយលោក ស្រីសុវណ្ណ ចាន់យ៉ា ដាក់ញត្តិទៅអង្គភាពប្រឆាំងអំពើពុករលួយជាតិ (NACC) ទាមទារឲ្យការស៊ើបអង្កេតជុំវិញ «ការប្រព្រឹត្តខុសក្រមសីលធម៌ធ្ងន់ធ្ងរ» ថែមទៀតផង។
លោក ស្រីសុវណ្ណ ថ្លែងថា ការបង្ហោះសារនោះគឺជាការមើលងាយកងទ័ព ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន ខណៈប្រទេសជាតិទាំងមូលកំពុងគាំទ្រខាងស្មារតីចំពោះតួនាទីរបស់ពួកគេក្នុងការការពារអធិបតេយ្យភាពជាតិ។ ការបង្ហោះនោះគឺជា ភាពអាម៉ាស់ ចំពោះតួនាទីរបស់លោកក្នុងនាមជាតំណាងរាស្ត្រ ហើយជាការបំពានលើក្រមសីលធម៌ របស់អ្នកកាន់តំណែងនយោបាយ។

លើសពីនេះ លោកស្រីសុវណ្ណ បានអំពាវនាវដល់ NACC ឲ្យចាប់ផ្តើមការស៊ើបអង្កេត និងបានស្នើសុំតុលាការកំពូល ព្យួរតំណែង Sahassawat និងដកហូតសិទ្ធិក្នុងការឈរឈ្មោះបោះឆ្នោតអស់មួយជីវិត។
បញ្ហានេះបានក្លាយជាជម្លោះនយោបាយដ៏ពុះកញ្ជ្រោលនៃផ្ទៃក្នុងថៃ ស្របពេលកងទ័ពកំពុងព្យាយាមលាក់បាំងតួលេខទាហានដែលពលីជីវិតក្នុងសមរភូមិ ភូតកុហកប្រជាជន។
វាក៏បង្ហាញពីភាពច្របូកច្របល់នៅក្នុងប្រទេសថៃផងដែរ ដែលមកដល់ពេលនេះ គេនៅតែមិនដឹងថាតើនរណាជាមេកើយ នរណាជាអ្នកដឹកនាំគ្រប់គ្រង និងនរណាជាអ្នកមានអំណាចលើតួនាទីផ្សេងៗឲ្យប្រាកដ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើគ្រាប់បែក MK-84 ដែលថៃ ទម្លាក់លើកម្ពុជា មានកម្លាំងខ្លាំងកម្រិតណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


