ព័ត៌មានអន្ដរជាតិ
វៀតណាមវ៉ាដាច់ថៃ ក្លាយជាប្រទេសនាំចេញអង្ករកំពូលទី២របស់ពិភពលោក
ទិន្នន័យពីសមាគមអ្នកនាំចេញអង្ករថៃបានបង្ហាញថា វៀតណាមបានវ៉ាដាច់ថៃ ក្លាយជាប្រទេសនាំចេញអង្ករធំទី២របស់ពិភពលោក គិតត្រឹមរយៈពេល ៦ ខែ ដើមឆ្នាំនេះ ខណៈឥណ្ឌាបន្តឈរលើកំពូលតារាង។

កាសែតថៃ Thai PBS World បានផ្សាយថា ចន្លោះពីខែមករាដល់ខែមិថុនា ឥណ្ឌាបាននាំចេញអង្ករចំនួន ១១,៦៨ លានតោន ដោយកើនឡើង ៣៦,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទាប់មកគឺវៀតណាម ៤,៧២ លានតោន (កើនឡើង ៣,៦ ភាគរយ) ថៃ ៣,៧៣ លានតោន (ធ្លាក់ចុះ ២៧,៣ ភាគរយ) និងប៉ាគីស្ថាន ២,៧៦ លានតោន (ធ្លាក់ចុះ ២០,២ ភាគរយ)។
ថៃមិនត្រឹមតែធ្លាក់ចំណាត់ថ្នាក់លើបរិមាណនាំចេញអង្ករប៉ុណ្ណោះទេ តម្លៃនាំចេញអង្ករថៃបានធ្លាក់ចុះមកត្រឹម ៧៥,៥៧ ប៊ីលានបាត ឬប្រមាណ ៣៦,៤ ភាគរយ ធៀបនឹងរយៈពេល ៦ ខែដូចគ្នា ឆ្នាំមុន។
គួរគូសបញ្ជាក់ថា តម្លៃអង្កររំពឹងថានឹងបន្តធ្លាក់ចុះ ដោយសារតែកំណើននៃការផ្គត់ផ្គង់ក្នុងចំណោមប្រទេសផលិតអង្ករ និងការធ្លាក់ចុះនៃតម្រូវការ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


