Connect with us

ព័ត៌មានជាតិ

ទោះបីឆ្លងកាត់ការវាយប្រហារយ៉ាងរន្ធត់ កងកម្លាំងនៅតែចង់វិលត្រលប់ទៅសមរភូមិមុខវិញ ដើម្បីការពារទឹកដី

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ បានលើកឡើងថា បើទោះបីឆ្លងកាត់ការវាយប្រហារយ៉ាងរន្ធត់ ពីពួកឈ្លានពាន កងកម្លាំងនៅតែចង់វិលត្រលប់ទៅសមរភូមិមុខវិញ ដើម្បីការពារទឹកដី។ ឯកឧត្តម បានលើកឡើងបែបនេះ នៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសំណេរនៅលើទំព័រហ្វេប៊ុក ឯកឧត្តម បានបញ្ជាក់ថា «ទោះពួកគាត់បានឆ្លងកាត់ការវាយប្រហារយ៉ាងរន្ធត់ ពីពួកឈ្លានពាន ហើយទទួលរងរបួសក្តី ប៉ុន្តែស្មារតីពូៗ និងបងៗកងកម្លាំងនៅតែខ្លាំងក្លា ហើយក៏បងៗចង់វិលត្រលប់ទៅ សមរភូមិមុខវិញជាមួយមិត្តរួមអាវុធដើម្បីការពារទឹកដីរបស់យើងពីពួកឈ្លានពានបន្តដែរ»។ នៅក្នុងសំណេរនោះ ឯកឧត្តម បានអរគុណសម្រាប់ទឹកចិត្តរបស់កងទ័ព ទាំងការលះបង់កន្លងមក និងឆន្ទៈ សម្រាប់មាតុភូមិជាទីស្រឡាញ់។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណសម្តេចធិបតី រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យ គ្រប់ទិសទីដែលកំពុងបំពេញកាងារដោយមិននឿយហត់ក្នុងការទំនុកបម្រុង ការមើលថែ និងព្យាបាលកងកម្លាំង។ ឯកឧត្តម បានសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានភាពជឿជាក់លើកងកម្លាំងប្រដាបអាវុធរបស់យើង»។

គួររម្លឹកថា ថៃបានឈ្លានពាន និងបើកការវាយប្រហារមកលើកម្ពុជាមុន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយបានប្រើប្រាស់នូវសពា្វវុធទំនើបៗវាយប្រហារមកលើកម្ពុជា ហើយបើទោះបីជាមានបទ​ឈប់​បាញ់​មួយនៅ​ថ្ងៃទី​២៨ បន្ទាប់​ពី​មាន​ការ​ជួប​គ្នា​រវាង​នាយករដ្ឋមន្ត្រីកម្ពុជា និង​នាយករដ្ឋមន្ត្រីស្ដីទី​ថៃ​ ក្រោម​​ការ​សម្របសម្រួលដោយ​​ម៉ាឡេស៊ី ដោយមានការផ្តួចផ្តើមគំនិតពី​សហរដ្ឋ​អាមេរិក និងតាមដាន​ដោយ​ប្រទេស​ចិន ប៉ុន្តែភាគីថៃ​នៅតែព្យាយាម​បង្ករឿង​ជា​បន្តបន្ទាប់​នៅតាម​ខ្សែ​បន្ទាត់ព្រំដែននៃប្រទេសទាំងពីរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម