Connect with us

សន្តិសុខសង្គម

អភិបាលខណ្ឌឬស្សីកែវ ទទូចស្នើសុំឲ្យពលរដ្ឋ​ឈប់​យកចំណីផ្លូវសាធារណៈដាក់តាំងរបស់របរលក់ដូរ បង្កការកកស្ទះចរាចរណ៍

បានផុស

នៅ

លោក ជិន ប៊ុនធឿន អភិបាលនៃគណអភិបាលខណ្ឌឫស្សីកែវ បានសំពះអង្វរទទូចដល់ប្រជាពលរដ្ឋដែលបាននិងកំពុង​យកដីចិញ្ចើមផ្លូវសាធារណៈដាក់តាំងរបស់របរលក់ដូរជាប្រយោជន៍ផ្ទាល់ខ្លួន បង្កអោយមានការកកស្ទះដល់លំហូរចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទទូចស្នើរសុំនេះ បានធ្វើឡើងនៅពេលលោកដឹកនាំមន្ត្រីក្រោមឱវាទចុះរៀបចំសណ្តាប់ធ្នាប់នៅតំបន់ផ្សារបោះដុំត្រី(យឿត្រី) ច្រាំងចំរេះ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ កាលពីរសៀលថ្ងៃទីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានលើកឡើងថា កម្លាំងសន្តិសុខរដ្ឋបាលខណ្ឌបានចុះរៀបចំសណ្ដាប់​ធ្នាប់យ៉ាងសកម្មតាមបណ្តោយផ្លូវសាធារណៈជាបន្តបន្ទាប់ និងបានសង្កេតឃើញថា មានពលរដ្ឋមួយចំនួននៅតែបន្តរំលោភយកដីសាធារណមកប្រើប្រាស់ផ្ទាល់ខ្លួន។

ដោយឡែក លោកលោក គន់ សោភា ប្រធានការិយាល័យសាធារណការខណ្ឌ បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់ខាងលើនេះ រដ្ឋបាលខណ្ឌឬស្សីកែវ បានធ្វើការអប់រំណែនាំ មួយជំហ៊ានសិន ជៀសជាងការអនុវត្តវិធានរដ្ឋបាល តែទោះជាយ៉ាងណា វិធានការរដ្ឋបាលគឺនៅតែមានសម្រាប់ប្រជាពលរដ្ឋណាមិនចូលរួមសហការ។

លោកក៏បានបញ្ជាក់ថា ក្នុងឱកាសនោះកម្លាំងសណ្តាប់ធ្នាប់បានឱ្យប្រជាពលរដ្ឋត្រូវរើរបស់របរដែលតាំងលក់ដូរឱ្យខិតចូលក្នុងកុំឱ្យមកលើផ្លូវសាធារណៈ ព្រោះផ្លូវតំបន់នោះចង្អៀត ហើយបានពង្រីកផ្លូវអស់ទំហំទៅហើយ។

រដ្ឋបាលខណ្ឌឬស្សីកែវ ក៏បានស្នើឲ្យពលរដ្ឋគ្រប់រូបចូលរួមសហការបញ្ឈប់សកម្មភាពនេះឱ្យបានទាន់ពេល ដើម្បីបង្ការ និងជៀសវាងវិធានការផ្នែកច្បាប់ដែលអាចត្រូវអនុវត្ត។ រដ្ឋបាលខណ្ឌ មិនចង់អនុវត្តវិធានការរដ្ឋបាលនោះឡើយ តែសូមឱ្យពលរដ្ឋទាំងអស់មានការយល់ឃើញ និងចូលរួមសហការដើម្បីរួមគ្នារៀបចំសណ្តាប់ធ្នាប់សាធារណឱ្យបានល្អប្រសើរ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម