ព័ត៌មានជាតិ
អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចង្ក្រានហ្គាស ៦០០០ ចង្ក្រាន កំប៉ុងហ្គាស ១២០០០ កំប៉ុង ទឹកបរិសុទ្ធ និងមីជាច្រើនកេស ប្រគល់ជូនវីរកងទ័ព និងពលរដ្ឋភៀសសឹក
អំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានចង្ក្រានហ្គាសធុនតូចចល័តចំនួន ៦ ០០០ ចង្ក្រាន កំប៉ុងហ្គាសចំនួន ១២ ០០០ កំប៉ុង ទឹកបរិសុទ្ធ និងមីជាច្រើនកេស ត្រូវបាន លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំមកប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ទាហានថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រោមវត្តមាន លោក អ៊ីមរ៉ន ហាស្សាន់ ប្រគល់អំណោយជូនលោកកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ត្រី គន់ គីម ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅខេត្តព្រះវិហារ។


ក្នុងឱកាសនោះ លោក អ៊ីមរ៉ន ហាស្សាន់ បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់ជូនចង្ក្រានហ្គាសធុនតូចចល័តចំនួន ៦ ០០០ ចង្ក្រាន និងកំប៉ុងហ្គាសចំនួន ១២ ០០០ កំប៉ុង ដល់រដ្ឋបាលរាជធានីសម្រាប់ប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពាន។

ជាមួយគ្នានោះ លោកក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងសូមអរគុណដល់វីរកងទ័ពជួរមុខដែលបានលះបង់ប្ដូរផ្ដាច់អាយុជីវិតក្នុងបុព្វហេតុការពារទឹកដីពីការឈ្លានពានរបស់ទាហានថៃ និងសូមជូនពរឱ្យបងប្អូនយើងទាំងអស់ មានសុខភាពល្អ ឈ្នះអស់សត្រូវឈ្លានពាន។

លោកកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងឱកាសនោះ បានលើកឡើងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់ភារកិច្ចឱ្យលោកមកសហការមួយរដ្ឋបាលខេត្តព្រះវិហារ យកសម្ភារៈនេះទៅចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដែលមានតម្រូវការចាំបាច់បន្ទាន់។

លោកកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់ជូនចង្ក្រានហ្គាសធុនតូចចល័តចំនួន ៦ ០០០ ចង្ក្រាន និងកំប៉ុងហ្គាសចំនួន ១២ ០០០ កំប៉ុង ប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានភៀសសឹកតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងនោះដែរ លោកកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ត្រី បានអរគុណចំពោះសប្បុរសជននានានៅរាជធានីភ្នំពេញ និងលោក ឃួង ស្រេង ដែលបាននិងកំពុងជួយឧបត្ថម្ភយ៉ាងសន្ធឹកសន្ធាប់មកជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានពីទាហានថៃ។
ជាមួយគ្នានោះដែរ លោកកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម បានស្នើមករដ្ឋបាលរាជធានីភ្នំពេញឱ្យជួយផ្តល់ឧបករណ៍សម្រាប់បញ្ចូលហ្គាស ជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ដើម្បីពួកគាត់ងាយស្រួលក្នុងការប្រើប្រាស់ ព្រោះរដូវនេះជារដូវភ្លៀង។
បន្ថែមពីនេះ លោកកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម បានស្នើឱ្យសប្បុរសជននៅរាជធានីភ្នំពេញ និងលោក ឃួង ស្រេង បន្តជួយឧបត្ថម្ភដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកបន្ថែមទៀត ដោយអាចផ្តល់ជាថវិកា ដើម្បីទិញបន្លែ ត្រី សាច់ មកចែកជូនពួកគាត់ជាជនភៀសសឹក ដោយសារថា គ្រឿងឧបភោគ បរិភោគ ដូចជា មី ត្រីខ ទឹកត្រី ជាដើមនោះ ពួកគាត់អាចថាមានច្រើនហើយ។ ការផ្ដល់អំណោយទាំងអស់នេះវាក៏បានជួយទៅដល់ប្រជាពលរដ្ឋនៅក្នុងស្រុកដែលមិនរងប៉ះពាល់ដោយសង្គ្រាមនេះ មិនបានលក់ គោ ក្របី ត្រីសាច់ ធ្វើឱ្យជីវភាពពួកគាត់បានល្អមួយកម្រិតដែរ។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយជាចង្ក្រានហ្គាស និងកំប៉ុងហ្គាសផ្ដល់ជូនតាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានចំនួន ២ លើក ដោយលើកទី ១ ចង្ក្រានហ្គាសចំនួន ៦ ០០០ ចង្ក្រា និង កំប៉ុងហ្គាសចំនួន ១២ ០០០ ផ្ដល់ជូនរដ្ឋបាលខេត្តឧត្ដរមានជ័យ និងលើកទី ២ ចង្ក្រាន ៦ ០០០ ចង្ក្រាន និងកំប៉ុងហ្គាសចំនួន ១២ ០០០ កំប៉ុង ដល់រដ្ឋបាលខេត្តព្រះវិហារ ហើយសរុបទាំង ២ ទិស ខេត្តឧត្តរមានជ័យ និងព្រះវិហារ មានចំនួន ១២ ០០០ ចង្ក្រាន ស្មើរ ២៤ ០០០ កំប៉ុងហ្គាស៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


