កីឡា
ព្រះខ័នរាជស្វាយរៀង លក់សំបុត្រតាម អនឡាញ សុទ្ធ ពេញមួយរដូវកាលដើម្បីបរិស្ថាន និងសុវត្ថិភាព
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានសម្រេចដាក់លក់ សំបុត្រទស្សនាការប្រកួតតាម អនឡាញសុទ្ធ ១០០% ពេញមួយរដូវកាលថ្មី ដោយគ្មានការលក់សំបុត្រដោយក្រដាសផ្ទាល់ដៃឡើយ។

តាមការឲ្យដឹងពីតំណាងផ្នែកទីផ្សារនៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងថា សម្រាប់ការប្រកួតរដូវកាល ២០២៥-២០២៦ ក្លិបបានសម្រេចដាក់លក់សំបុត្រអនឡាញ គឺ E-Ticket ១០០% ពេញមួយរដូវកាលតាម App PKRSR FC។ គោលបំណងសំខាន់ពីរដែលនាំឲ្យមានការលក់សំបុត្រតាម App សុទ្ធគឺ ទី១ ចូលរួមចំណែកការពារបរិស្ថាន និងភពផែនដី ពីព្រោះមិនមានក្រដាស ឬសន្លឹកអ្វីដែលក្លាយទៅជាសំរាម ឬកាកសំណល់។
ទី២ ដើម្បីការពារសុវត្ថិភាព និងភាពងាយស្រួល។ អ្នកគាំទ្រមិនបារម្ភពីការរហែក ខូច ឬបាត់បង់ឡើយ ហើយជាពិសេសជាបង្កភាពងាយស្រួលក្នុងការទិញ ដោយអ្នកគាំទ្រមិនចាំបាច់ធ្វើដំណើរទៅកន្លែងទិញ ឬរង់ចាំយូរឡើយ។

សម្រាប់រដូវកាលថ្មី ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅរាជធានីភ្នំពេញសម្រាប់ការប្រកួតផ្លូវការទាំងពានរង្វាន់ក្នុងស្រុក និងអន្តរជាតិ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


