ជីវិតកម្សាន្ដ
ប៉ុន្មានចំណុចខ្លឹមៗទាក់ទងបញ្ហាកម្ពុជា-ថៃ ពីស្ថាបនិកអំណានយុវជន ដែលសាធារណជនខ្មែរគួរយកទៅពិចារណា
តាមរយៈសំណេរពេញដោយអត្ថន័យគួរយកមកពិចារណា លោក ឡាំ ឡាយ អ្នកនិពន្ធ និងជាស្ថាបនិកអំណានយុវជន បានលើកឡើងពីភាពខុសគ្នារវាងកម្ពុជា និងសៀមឈ្លានពាន ដោយសង្កត់ធ្ងន់លើជំហានយកជ័យដែលថ្នាក់ដឹកនាំកម្ពុជាកំពុងអនុវត្ត ដោយស្នើឱ្យបន្តចូលរួមគាំទ្រ និងជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជាកុំបីឃ្លាត។ ពិសេសផ្តល់ជាផ្នត់គំនិតគួរពិចារណា ខណៈខ្លឹមសារនៃសំណេរនេះ ក៏ទទួលបានការឯកភាពគាំទ្រពីសាធារណជនកម្ពុជាផងដែរ។

លោក ឡាំ ឡាយ (ចុងប៊ិកអង្គរ) លើកឡើងថា មុខមាត់ថៃប្រហែលជារីកជាងមុនចំពោះ “បទឈប់បាញ់” ដែលសារសម្ដីរបស់មេទ័ពភមិភាគ២ បង្ហាញជំហរយ៉ាងច្បាស់ថា “ខ្លួនជាអ្នកបំពានបទឈប់បាញ់ ហើយហែកក្រដាស” ដែលមានភាគី អាមេរិក ចិន និងម៉ាឡេស៊ី ចោល ហើយប្រកាសជាសាធារណៈបំពានមកអធិបតេយ្យភាពកម្ពុជា។
លោកបន្ថែមថា ថៃប្រើ “ច្បាប់ព្រៃ ស្របពេលដែលទ័ពថៃគឃ្លើនឈ្លានពានកម្ពុជា ហើយរដ្ឋាភិបាលថៃ ដើរបិទបាំងទង្វើឈ្លានពាន រួចមកចោទកម្ពុជា ហើយក៏ទៅរំអួយដាក់បរទេស។ តើរបៀបនេះ ថៃនឹងប្រឈមបែបណានៅលើឆាកអន្តរជាតិ? ហើយកម្ពុជាទទួលបានសន្តិភាពព្រំដែនយ៉ាងម៉េច បើថៃជាមនុស្សបែបនេះ”?

យ៉ាងណា ដើម្បីជាការចែករំលែកគំនិតគួរពិចារណា ក្នុងខ្លឹមសារនៃសំណេរលោកបានរៀបរាប់ ៤ចំណុចសំខាន់ ប៉ុន្តែកម្ពុជាថ្មី សូមចុចយកចំណុច៣ធំ ដែលសាធារណជនខ្មែរ គួរយកមកពិចារណា។
១. ជំហរកម្ពុជា
កម្ពុជា តែងតែរក្សាជំហរសន្តិភាព ពិសេសគឺលទ្ធផលនៃការប្រជុំ GBC ដែលកម្ពុជាមិននិយាយច្រើន តែធ្វើច្រើន។ កម្ពុជា មិនបាញ់តដៃ កម្ពុជាមិនលូកដៃចូលជ្រៅរឿងផ្ទៃក្នុងថៃ កម្ពុជាមិនរង្គើចិត្តនឹងភាពក្រឡេចក្រឡុចថៃ ហើយកម្ពុជាមិនឱ្យថៃ ដើរចូលដីកម្ពុជាទៀតឡើយ។ ជំហរនេះហើយ គឺជាអ្វីដែលភាគីធំៗ ដែលបានលូកដៃសម្របសម្រួលជម្លោះនេះ ហាក់ “រីករាយនឹងកម្ពុជាជាងថៃ” ហើយជាភួយសាច់កម្ពុជាសម្រាប់ដណ្ដប់។ លោកថា មែនទែនទៅ យុទ្ធសាស្រ្ត “ការទូត” ពុំមែនចំណេញតែពេលនេះឡើយ តែជាអនាគតកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិខាងមុខផងដែរ។ កម្ពុជា នៅមួយកន្លែង ថៃទេតើ ដែលដើរមិនឈប់។

២. បញ្ហាផ្ទៃក្នុងថៃ
ចរិតតម្កើងខ្លួនរបស់មេទ័ពភូមិភាគ២ ដែលតែងតាំងខ្លួនល្អជាងអ្នកនយោបាយថៃ បានធ្វើឱ្យមានការមិនពេញចិត្តអ្នករៀនសូត្រថៃមួយចំនួន ក៏ដូចជាលោក Pita ដែលជាបេក្ខភាពនយោបាយដ៏លេចធ្លោរបស់ថៃផងដែរ។ ទំនោរនេះបង្ហាញច្បាស់ថា “ថៃកាន់តែមានបញ្ហាផ្ទៃក្នុង” ពិសេសគឺភាពបែកខ្ញែករវាងក្រុមរបស់ថៃជាច្រើនផ្នែក ដែលគាំទ្រអ្នកនយោបាយថៃ និងស្ដេចថៃ។
យ៉ាងណារឿងក្នុងផ្ទះថៃ កម្ពុជាមិនប៉ះពាល់ឡើយ និងនៅតែព្យាយាមរកជំហរថៃណាមួយ អាចសម្របសម្រួលបញ្ហាកម្ពុជា-ថៃ ខណៈអ្នកររាំងដល់ការរកដំណោះស្រាយដ៏ធំគឺ “មេភូមិភាគ២” របស់ថៃតែម្ដង ដែលតែងតែជារនាំងនៃអ្នកនយោបាយថៃ ដោះស្រាយជាមួយកម្ពុជាដោយសន្តិវិធី។ ទប់ទល់នឹងស្ថានការណ៍នេះ កម្ពុជាប្រើ “កិច្ចការបរទេស ឬការទូត” ដើម្បីរកជំហរបរទេសណាមួយ ពន្លត់ភ្លើងឈ្លានពានថៃ និងភាពល្អក់កករក្នុងស្រុកថៃ។ ដូច្នេះ “បើថៃនៅចង់ឈ្លានពានកម្ពុជា ខាងកម្ពុជានៅតែមានអនុព័ន្ធយោធាអន្តរជាតិ ហើយបើខាងក្រុមនយោបាយថៃវាយប្រហារកម្ពុជា កម្ពុជាប្រើការទូតទប់ទល់។ ប៉ុន្តែមែនទែនទៅជម្លោះនេះពិតជាត្រូវការ “អ្នកនយោបាយ” ដែលមានអំណាចលើយោធា ដើម្បីពន្លត់ភ្លើងនេះឱ្យដាច់ស្រេច។

៣. សាមគ្ដីជាកូនសោ
អ្នកនិពន្ធរូបនេះ បានដកស្រង់សម្តីលោក Jean-François Tain ដែលបានលើកឡើងថា “ក្នុងកាលៈទេសៈបច្ចុប្បន្ន អ្នកស្នេហាជាតិ គឺខ្មែរអ្នកគាំទ្រទាំងស្រុងមាតុភូមិកម្ពុជា ទាំងចិត្ត ទង្វើ និងសម្ដី។ ខ្មែរទិតៀនវីរៈកងទ័ពកម្ពុជា សូម្បីតែមួយម៉ាត់ គឺជាអ្នកក្បត់ជាតិ”។

អ្វីដែលកម្ពុជាឈ្នះថៃដាច់ គឺជាសាមគ្ដីធ្លុងមួយ ដែលភាគីថៃមិនមាន ហើយសូមយើងបន្តឈ្នះលើរឿងនេះ។ ដូច្នេះលោកស្នើឱ្យទុកកិច្ចការការពារជូនភាគីដែលត្រូវដោះជាក់ស្ដែង ដោយយុទ្ធសាស្រ្តទ័ពទុកជូនទ័ព អ្នកការទូតទុកជូនអ្នកការទូត អ្នកផ្ដល់ស្បៀងទុកជូនអ្នកស្បៀង អ្នកផ្សព្វផ្សាយកាន់ប៊ិកសន្តិភាព ចែកចាយបន្ត និងមានកិច្ចការងារណាដែលបងប្អូនអាចចូលរួមចំណែកបាន សូមចូលរួមចំណែក ជៀសវាង “ច្រណែនគ្នា ប្រកាន់គ្នា ស្អប់គ្នា ឬទង្វើណាមួយដែលបង្ហាញពីភាពបែកបាក់”។ លោកបន្ថែមថា “កងទ័ព គឺជាកូនសោសំខាន់សម្រាប់ការពារបូរណភាពកម្ពុជា។ កុំរិះគន់ពួកគាត់ កុំដាក់បន្ទុកពួកគាត់”។

បើងាកមកចំណុចវិជ្ជមានសម្រាប់កម្ពុជា ៖ ជាក់ស្តែង សាធារណជនទូទៅមានការយល់ឃើញដូចគ្នាថា ថៃ មិនខ្លាចច្បាប់អន្តរជាតិ ហើយក៏ទំនងជាមិនមានបរទេសណាលូកដៃជួយកម្ពុជានោះឡើយ។
ជាមួយនឹងការយល់ឃើញនេះ លោក ឡាំ ឡាយ បានលើកឡើងនូវការយល់ឃើញផ្ទាល់ខ្លួនផងដែរ បន្ទាប់ពីមើលឃើញសារបង្ហោះរបស់ ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ដែលហាក់ចង់បញ្ជាក់ទៅកាន់ភាគីគំរាមកម្ពុជា ឱ្យគិតម្តងទៀត និងបានបង្ហាញពីវត្តមានរបស់ចិន ក្នុងការគាំទ្រឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព នៃបទឈប់បាញ់ កម្ពុជា-ថៃ ។
បើតាមលោក ឡាំ ឡាយ ចិនបានចេញមុខជួយជួសជុលផ្ទះរបស់ពលរដ្ឋខ្មែរដែលខូចខាតតាមបន្ទាត់ព្រំដែន ហើយចិន គឺជាមនុស្សម្នាក់ដែលមិនសូវមាត់កច្រើន តែចាំតែមើល។ លោកយល់ថា អ្វីដែលចិនកំពុងសម្លឹងមើលថៃ ប្រហែលជារូបភាពផ្សេងខុសពីមុន និងកាន់តែមើលឱ្យច្បាស់ពីទង្វើថៃ។ ទោះការយល់ឃើញនេះ មានភាគរយត្រូវតិចឬច្រើន លោកនៅតែអំពាវនាវឱ្យពលរដ្ឋខ្មែរឈ្វេងយល់ថា កម្ពុជា មិនអាចពឹង ចិន មិនអាចពឹងនរណាក្រៅតែពីខ្លួនឯង និងអន្តរជាតិ ដែលបានចូលមកសម្របសម្រួលជម្លោះនេះឡើយ។
ដោយឡែក ទាក់ទងនឹងផលិតផលនាំចូលពីភាគីបច្ចាមិត្តឯណេះវិញ លោក ឡាំ ឡាយ ស្នើថា ផលិតផលណាដែលជៀសបាន ជៀសសិន ហើយងាកមកគាំទ្រផលិតផលខ្មែរ និងលើកស្ទួយគ្នា ព្រោះបើយើងធ្វើបែបនេះបាន យើងនឹងបន្តឈ្នះ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


