ជីវិតកម្សាន្ដ
Bright និង Win ត្រូវធ្វើតេស្តនិងចត្តាឡីស័កភ្លាមៗ ក្រោយចូលរួមកម្មវិធីមួយមានអ្នកឆ្លងកូវីដ
តារាសម្ដែងថៃវ័យក្មេង២រូបរបស់ប៉ុស្តិ៍ទូរទស្សន៍ថៃ GMM គឺលោក Bright Vachirawit និង Win Methwin ត្រូវបានរៀបចំឲ្យធ្វើតេស្តសំណាកវិភាគរកជំងឺកូវីដ-១៩ភ្លាមៗ និងតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃផងដែរ បន្ទាប់អ្នកទាំងពីរបានចូលរួមក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១កន្លងទៅ ហើយក្រោយមកក៏ទទួលដំណឹងថា មានអ្នកចូលរួមម្នាក់ត្រូវបានគេរកឃើញវិជ្ជមានកូវីដ-១៩។

បើយោងតាមលិខិតប្រកាសមួយរបស់ GMM ទោះបី Bright និង Win មិនបានប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយអ្នកជំងឺកូវីដ-១៩ម្នាក់នោះក៏ដោយ តែក្រុមហ៊ុននៅតែឲ្យពួកគេនិងក្រុមការងារពាក់ព័ន្ធផ្សេងទៀតទៅធ្វើតេស្តសុខភាព និងបន្តឃុំឃាំងខ្លួនឯង១៤ថ្ងៃ ដើម្បីសុវត្តិភាពនិងជាការទទួលខុសត្រូវចំពោះសង្គម។
តារាសម្ដែង Bright Vachirawit
តារាសម្ដែង Win Methwin
ជាមួយគ្នានេះដែរ បើតាម GMM គ្រប់ការងារទាំងអស់នៅកំឡុងពេលនេះ គឺត្រូវបានលុបចោល។ ចំណែកលទ្ធផលទទួលបានពេលបន្ទាប់ទៀតយ៉ាងណានោះ ក្រុមហ៊ុនខាងលើនឹងជូនដំណឹងបន្ថែមនៅពេលក្រោយ៕



អត្ថបទផ្ដល់ដោយ៖ Poraman
ចុចអាន៖កំពូលតារាស្រី ៧រូប ជាប់ឈ្មោះ Queen ពាណិជ្ជកម្មម៉ាកល្បីៗ ២ឆ្នាំជាប់គ្នា
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


