កីឡា
Nick Taylor ប្រាប់ថា អ្វីៗល្អប្រសើរនៅថៃ ដោយរូបគេផ្តោតលើការប្រកួតជាចម្បង
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា Nick Taylor បានក្លាយជាកីឡាករទី១សម្រាប់ការរកបានគ្រាប់បាល់ក្នុងលីគបាល់ទាត់កំពូលថៃ Thai League 1 រដូវកាលថ្មីដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៥។

កម្ពុជាមានកីឡាករជម្រើសជាតិ ២ នាក់ ដែលបានទៅប្រកបអាជីពបាល់ទាត់នៅប្រទេសថៃ គឺ Nick Taylor នៅក្លិប PT Prachuap និងកីឡាករ Takaki Ose នៅក្លិប BG Pathum United ខណៈកម្ពុជា និង ថៃ កំពុងមានជម្លោះព្រំដែន ដែលអ្នកគាំទ្រមានការព្រួយបារម្ភដល់កីឡាករទាំងពីរនាក់។ ទោះបីជាយ៉ាងណា លីគថៃបានចាប់ដំណើរការប្រកួត ហើយកីឡាករជម្រើសជាតិកម្ពុជាទាំងពីរសុទ្ធតែបានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងដូចគ្នា។
កីឡាករ Nick Taylor បានប្រាប់«កម្ពុជាថ្មី»ថា សម្រាប់ការប្រកបបាល់ទាត់របស់ខ្លួននៅថៃដំណើរការធម្មតា។ រូបគេមិនបានគិតអ្វីច្រើនក្រៅពីយកចិត្តទុកដាក់លើការហ្វឹកហាត់ និងការប្រកួតដើម្បីឲ្យទទួលបានលទ្ធផលល្អ។

កីឡាករបាននិយាយថា ៖«អ្វីៗគ្រប់យ៉ាងនៅទីនេះល្អ ខ្ញុំផ្តោតតែលើការហ្វឹកហាត់ និងការប្រកួតលីគដែលទើបចាប់ផ្តើម។ លីគថៃពិតជាល្អ ប្រកួតប្រជែងខ្លាំង និងមានកីឡាករល្អៗច្រើន។ យើងទើបតែប្រកួតបាន១មួយលើក ប៉ុន្តែខ្ញុំពិតជារីករាយរាយ ហើយយើងនឹងប្រឹងប្រែងសម្រាប់ការប្រកួតបន្តបន្ទាប់ទៀត។ ខ្ញុំសង្ឃឹមថា យើងអាចបន្តទទួលបានលទ្ធផលវិជ្ជមាន»។
កីឡាករ Nick Taylor រកបានគ្រាប់បាល់ឲ្យក្លិប PT Prachuap នៅនាទី១៥ ដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ ជាមួយក្លិប BG Pathum United ។ កីឡាករកម្ពុជារូបនេះបានជាប់ឈ្មោះជាកីឡាករដំបូងគេដែលរកបានគ្រាប់បាល់នៅលីគកំពូលថៃ រដូវកាលថ្មី។ ចុងបញ្ចប់នៃការប្រកួត កីឡាករកម្ពុជាទាំងពីររូបបានផ្លាស់ប្តូរអាវគ្នាថែមទៀត។
Nick Taylor ក្នុងនាមជាកីឡាករខ្មែរ-អាមេរិក បានចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង ២រដូវកាលដោយបានឈ្នះជើងឯកលីគកំពូលកម្ពុជា ២ លើក និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ១ លើក។ រូបគេបានជាប់ជម្រើសជាតិកម្ពុជាតាំងពីចុងឆ្នាំ ២០២២ ហើយតែងតែត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជារហូតដល់បច្ចុប្បន្ន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


