សេចក្ដីជូនដំណឹង
ធនាគារ វីង ប្រារព្ធខួបលើកទី 17ឆ្នាំ នៃភាពរីកចម្រើន ភាពជាដៃគូ និងលើកស្ទួយជាវិជ្ជមានដល់សង្គម
ពីសេវាផ្ទេរប្រាក់នៅតាមផ្ទះ ក្លាយជាសេវាធនាគារឈានមុខគេទូទាំងប្រទេស ធនាគារ វីង ធ្វើការអបអរចំពោះដំណើរនៃបរិយាបន្នហិរញ្ញវត្ថុរបស់ខ្លួនដោយធ្វើការបរិច្ចាគថវិការាល់ពេលអតិថិជនបើកគណនីថ្មី ដើម្បីទ្រទ្រង់ដល់គ្រួសារជនភៀសសឹក វីរកងទ័ព និងក្រុមគ្រួសារយោធិនពលី។

ធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំអបអរខួបលើកទី ១៧ឆ្នាំ នៃការចូលរួមអភិវឌ្ឍសេវាហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ដោយវិវឌ្ឍខ្លួនពីក្រុមហ៊ុនសេវាផ្ទេរប្រាក់តាមទូរសព្ទដំបូងគេនៅក្នុងប្រទេស ទៅជាធនាគារពាណិជ្ជ របស់កូនខ្មែរ ១០០% ដែលមានប្រតិបត្តិការទឹកប្រាក់រាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗ និងបម្រើដល់អ្នកប្រើប្រាស់រាប់លាននាក់នៅទូទាំងប្រទេស។
ដោយចាប់ផ្តើមចេញពីការតាំងចិត្តដ៏សាមញ្ញមួយដើម្បីផ្តល់សេវាផ្ញើប្រាក់ដែលមានភាពងាយស្រួលប្រើប្រាស់ មានសុវត្ថិភាព និងអាចប្រើប្រាស់បានគ្រប់គ្នានោះ ភ្នាក់ងារ វីង ក្លាយជាសេវាទូរសព្ទដៃដំបូងគេដែលភ្ជាប់ប្រជាជនកម្ពុជាទៅនឹងសេវាធនាគារមុនពេល “សេវាហិរញ្ញវត្ថុបែបឌីជីថល” បានរីកសុះសាយជាសកល។ ភ្នាក់ងារជាង ១២.០០០ កន្លែង ដែលក្នុងនោះមានជាង ៨០% ជាស្ត្រី កំពុងដំណើរការនៅគ្រប់ខេត្តទូទាំងប្រទេស ដោយបានកាត់បន្ថយនូវគម្លាតរវាងសហគមន៍ និងសេវាកម្មហិរញ្ញវត្ថុ។

បន្ទាប់ពីអតិថិជនជាច្រើនទទួលបាននូវសេវាផ្ទេរប្រាក់ប្រកបដោយសុវត្ថិភាព និងងាយស្រួល ក្រុមហ៊ុន វីង បានក្លាយខ្លួនជាធនាគារឯកទេស នៅក្នុងឆ្នាំ ២០១៤ ហើយក្រោយមកបានក្លាយជាធនាគារពាណិជ្ជដ៏ពេញលេញ ដែលមានលទ្ធភាពក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋបានកាន់តែទូលំទូលាយ។ សព្វថ្ងៃនេះ វីង មានបណ្តាញសាខាធនាគារជិត ៣០ សាខា, ម៉ាស៊ីន ATM ដាក់ និងដកប្រាក់ ជិត ៥០គ្រឿង និងភ្នាក់ងារវីង ម៉ាស្ទ័រ ជាង ១២០ កន្លែង ។

បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖ “វីង ត្រូវបានបង្កើតឡើងនៅតាមផ្លូវ និងមុខហាងនានា យើងតែងតែបន្តខិតខំនាំយកសេវាធនាគារឱ្យខិតទៅជិតប្រជាជន ដោយមិនចាំបាច់ឱ្យប្រជាជនមករកយើងនោះទេ។” ការផ្តល់ដំណោះស្រាយដំបូងសម្រាប់សហគមន៍នេះ បានទទួលការទទួលស្គាល់តាមរយៈពានរង្វាន់ជាសកលជាច្រើនរួមមាន៖ ពានរង្វាន់ធនាគារដែលផ្តល់ផលវិជ្ជមានបំផុត ឆ្នាំ២០២៤ (Best Social Impact Bank 2024), និងពានរង្វាន់ភាពឈានមុខគេសម្រាប់ការមិនប្រើប្រាស់ក្រដាសប្រាក់ ឆ្នាំ២០២៤ (Cashless Leadership Award 2024 ) ពី CFI.co, និងពានរង្វាន់ជាច្រើនផ្សេងទៀតពីក្រុមហ៊ុនម៉ាស្ទ័រកាត និងទស្សនាវដ្តី Global Brand Magazine សម្រាប់ការផ្តល់សេវាកម្ចីឌីជីថល និងគណនីសន្សំដើម្បីគោលដៅ។ ភាពច្នៃប្រឌិតដូចជា៖ ម៉ាស្ទ័រកាត វ័នកាត ដែលមានមុខងារឥណពន្ធ និងឥណទាន ក្នុងកាតតែមួយដំបូងគេនៅកម្ពុជា និងសេវាដកប្រាក់ដោយឥតគិតថ្លៃ ដែលអនុញ្ញាតឱ្យអតិថិជនអាចដកប្រាក់បានតាម ភ្នាក់ងារ វីង ឬ ម៉ាស៊ីន ATM ដោយមិនគិតថ្លៃសេវា ដែលផ្តល់ជូននូវគោលការប្រកបដោយតម្លាភាព និងភាពងាយស្រួលក្នុងវិស័យធនាគារ។

ការរីកចម្រើនទៅមុខរបស់ វីង ក៏បានមកតាមរយៈការចាប់ដៃគូយុទ្ធសាស្ត្រនានាផងដែរ។ គ្រាន់តែនៅឆ្នាំ ២០២៥ ប៉ុណ្ណោះ ធនាគារ វីង បានសហការជាមួយធនាគារ CIMB Singapore ដើម្បីជំរុញសេវាហិរញ្ញវត្ថុអន្តរជាតិ, ក្រុមហ៊ុន TotalEnergies ដើម្បីផ្តល់ហិរញ្ញប្បទានសម្រាប់កែលម្អស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេស, ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ទៅលើការប្តូរ Wingpoints ទៅ KrisFlyer miles, កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់សេវាទូទាត់ឌីជីថល, និងសាលាអន្តរជាតិ CIA First ទៅលើការធ្វើទំនើបកម្មការទូទាត់ថ្លៃសិក្សា និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ក្រៅពីសេវាធនាគារ ក្រុមហ៊ុ វីង ក៏មានថ្នាលឌីជីថលដូចជា៖ Wingmall, Wingshop, Wingagri, និង Wingmarket ជាដើម ដែលបានជួយដល់សហគ្រាសធុនតូច និងមធ្យម, កសិករ, និងអ្នកផ្គត់ផ្គង់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ដែលបានបង្ហាញថាបច្ចេកវិទ្យា និងសេវាហិរញ្ញវត្ថុអាចធ្វើការរួមគ្នាដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

ធនាគារ វីង បានចូលរួមកិច្ចការសង្គមនានាយ៉ាងសកម្ម។ កម្មវិធីទំនួលខុសត្រូវសង្គមរបស់ វីង បានជួយដល់សហគ្រិនភាព, ការអប់រំ, គំនិតផ្តួចផ្តើមផ្នែកបរិស្ថាន និងសុខភាពសាធារណៈ តាមរយៈការឧបត្ថម្ភកម្មវិធីជាច្រើនដូចជា៖ កម្មវិធី STEM សម្រាប់កុមារី, កម្មវិធីពន្លឿននៃភាពច្នៃប្រឌិត, កម្មវិធីដាំដើមឈើ និងការរៀបចំការបរិច្ចាគឈាមប្រចាំឆ្នាំជាដើម។ សម្រាប់ឆ្នាំនេះផងដែរ ដើម្បីប្រារព្ធខួបលើកទី ១៧ របស់ខ្លួន វីង បានរៀបចំគំនិតផ្តួចផ្តើមថ្មីមួយផ្សេងទៀត នោះគឺរាល់ការបើកគណនីធនាគារ វីង ថ្មី ក្រុមហ៊ុននឹងបរិច្ចាគថវិកាចំនួន ២០០ រៀល ដល់មូលនិធិទ្រទ្រង់ជនភៀសសឹក ដែលជួយដល់គ្រួសារជនភៀសសឹកក្នុងជម្លោះព្រំដែនខ្មែរ-ថៃ, វីរកងទ័ព ដែលបម្រើការពារអធិបតេយ្យភាពកម្ពុជា និងគ្រួសារយោធិនពលី។ បណ្ឌិត កូលេកកូ មានប្រសាសន៍បន្ថែមថា៖ “បើយើងរួមគ្នា នោះសកម្មភាពតូចមួយ ក៏អាចនាំឱ្យមានការផ្លាស់ប្តូរដ៏ធំមួយបានដែរ។”

ស្របពេលដែល វីង ប្រារព្ធខួបលើកទី ១៧ ធនាគារ វីង នៅតែបន្តជាមួយនឹងបេសកកម្មដ៏ច្បាស់លាស់ ដោយធានាថាប្រជាជនកម្ពុជាគ្រប់រូបនឹងទទួលបានសេវាហិរញ្ញវត្ថុដ៏ប្រសើរ ក៏ដូចជាបន្តនូវការច្នៃប្រឌិតថ្មីៗ និងចាប់ដៃគូសហការបន្ថែមទៀត ដើម្បីចាប់យកឱកាសថ្មីៗទាំងក្នុងប្រទេស និងនៅជុំវិញពិភពលោក។ បណ្ឌិត កូលេកកូ បន្ថែមថា៖ “អនាគត គឺជារបស់បុគ្គលដែលមានភាពច្នៃប្រឌិត ហើយ វីង នៅតែបន្តឈានមុខគេជានិច្ច។”
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


