ព័ត៌មានជាតិ
អូលីវ្យេ រីឆា រដ្ឋទូតបារាំងថ្មីចាប់ផ្ដើមបេសកកម្មនៅកម្ពុជា ដោយបានថ្វាយសារតាំងព្រះមហាក្សត្រ
ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង លោក អូលីវ្យេ រីឆា (Olivier Richard) បានមកដល់កម្ពុជាហើយសម្រាប់បេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា ដោយផ្ដើមដំបូង លោកបានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដើម្បីថ្វាយសារតាំង។

ការចាប់ផ្តើមជាផ្លូវការនៃបេសកកម្មរបស់លោកឯកអគ្គរដ្ឋទូត អូលីវ្យេ រីឆា នៅកម្ពុជាពេលនេះ ដើម្បីជំនួសលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ដែលត្រូវចប់អាណត្តិការងារ។ លោក ហ្សាក់ ប៉ឺឡេ ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីឆ្នាំ២០២១ ត្រូវបញ្ចប់មុខងារការទូតក្នុងឆ្នាំ២០២៥នេះ។

រយៈពេល៤ឆ្នាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ បានធ្វើការយ៉ាងសកម្មក្នុងការរួមចំណែកពង្រឹងពង្រីកនូវទំនាក់ទំនងជាមិត្ត ភាព និងកិច្ចសហប្រតិបត្តិការដែលផ្សារភ្ជាប់ប្រទេសកម្ពុជា និងប្រទេសបារាំងកាន់ជិតស្និទ្ធិ ដែលក្នុងនោះវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការដ៏សម្បូរបែបរវាងប្រទេសទាំងពីរត្រូវបានចងរឹត ជាពិសេសការលើកកម្ពស់ភាសាបារាំង និងការអភិរក្សបេតិកភណ្ឌ។

បន្តពីឯកអគ្គរដ្ឋទូតចាស់ លោកឯកអគ្គរដ្ឋទូតថ្មី អូលីវ្យេ រីឆា ក្នុងឱកាសថ្វាយសារតាំងព្រះមហាក្សត្រកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅព្រះបរមរាជវាំង បានសម្តែងនូវក្ដីរីករាយ ដែលលោកអាចចាប់ផ្តើមបេសកកម្មការទូតនៅកម្ពុជា។ តាមខ្លឹមសារចុះផ្សាយលើទំព័រហ្វេសប៊ុកស្ថានទូតបារាំងប្រចាំនៅកម្ពុជា លោក អូលីវ្យេ រីឆា គូសបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តរបស់លោកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានជាយូរមកហើយរវាងប្រទេសបារាំង និងប្រទេសកម្ពុជា៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


